ឯកឧត្តមអគ្គស្នងការរងចុះសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
កំពត៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាយឧត្តម សេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិទទួល ដឹកនាំ នាយកដ្ឋាន កណ្តាលនគរបាលព្រំដែន និងជា មេបញ្ជា ការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ អម ដំណើរ ដោយ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាន នាយកដ្ឋាន នគរបាលការពារព្រំដែនទឹក និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈ មេបញ្ជាការនគរបាលជាតិប្រចាំភូមិភាគទី៣ និង ប្រតិភូ កាលពីរសៀលថ្ងៃព្រហស្បតិ៍ បានអញ្ជើញសួរសុខទុក្ខ ដល់កងកម្លាំង នគរបាលការពារព្រំដែនគោក និងទឹក នៅ វរៈសេនា តូចនគរបាលការពារព្រំដែនទឹក ២៤១ ប្រចាំខេត្ត កំពត។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ខេង សុមេធ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនា បតី តេជោហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់កងកម្លាំងនគរបាលការពារ ព្រំដែន ភូមិភាគទី៣ទាំងអស់ ដែលជានិច្ចជាកាលសម្តេចតែង តែគិតគូរពីសុខទុក្ខជានិច្ច។ឯកឧត្តមក៏បានកោតសរសើរចំពោះសមិទ្ធផល និងកិច្ចខិតខំ ប្រឹងប្រែងបំពេញការងាររបស់កងកម្លាំងនរគបាលការពារព្រំដែន នាពេលកន្លងមក ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ល្អ នៅតាមខ្សែបន្ទាត់ព្រំដែនទាំងគោក និងទឹក។
ចំណែកឧត្តមសេនីយ៍ឯក ទូច ពលៈ បានថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តមអគ្គស្នងការ ពិសេសឯក ឧត្តមអគ្គស្នង ការរង ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចុះ សួរសុខទុក្ខ និងនាំយកអំណោយរួមមាន ថវិកា និង ភេសជ្ជៈ មួយចំនួន ជូនដល់ កងកម្លាំងក្នុងឱកាសបុណ្យចូល ឆ្នាំថ្មី ប្រពៃណីជាតិ ដែលសកម្មភាពនេះបានបង្ហាញអំពីការគិ ត គូរ យកចិត្តទុកដាក់ដល់កងកម្លាំង ដែលកំពុងឈរជើងប្រចាំការ នៅជួរមុខ ៕
អត្ថបទនិងរូបភាព៖ សិលា សារិន