យុវជនខ្មែរ៖ យើងគួរនាំគ្នាលេង និងរួមគ្នាអភិរក្សល្បែងប្រជាប្រិយ ចម្រៀង ម្ហូបអាហារខ្មែរ

ភ្នំពេញ៖ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្រុមយុវជនដែល ស្រឡាញ់ អ្វីជារបស់ខ្មែរបានអំពាវនាវដល់យុវជនយុវនារី ចូលរួម លេងល្បែងប្រជាប្រិយ និងពិសេសអភិរក្សល្បែងប្រជាប្រិយខ្មែរ ក៏ដូចជាបទចម្រៀងនារដូវចូលឆ្នាំថ្មី។ ប្រពៃណីទៅវត្តអារាម ប្រគេន ចង្ហាន់ដល់ព្រះសង្ឃ ពូនភ្នំខ្សាច់ ស្រង់ព្រះជាដើម នេះសុទ្ធសឹង ជា ទំនៀមទម្លាប់ដ៏ល្អផូរផង់ដែលបន្សល់ទុកពីដូនតានិងជា អត្តសញ្ញាណ ជាតិយើង ។

ជាមួយយុវវ័យដទៃទៀត កញ្ញា ឈុំ កល្យាណ ជាយុវជនកាយ រិទ្ធមួយរូបរស់នៅខេត្តកំពង់ស្ពឺបានប្រាប់ទូរទស្សន៍អប្សរាថាក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី ល្បែងប្រជាប្រិយខ្មែរមិនថា លេងបោះ អង្គុញ ទាញព្រ័ត្រ លាក់កន្សែង ជាដើមសុទ្ធតែជាល្បែងសប្បាយ រីករាយ។កញ្ញាចូលចិត្តល្បែងទាំងនេះណាស់។កញ្ញាក៏អំពាវនាវដល់ យុវជនយុវនារីខ្មែរទាំងអស់ចូលរួមអភិរក្សនូវកេរដំណែលនេះឱ្យបាន ល្អ។

ដូចគ្នានេះដែរកញ្ញា វ៉ាត សុវណ្ណដានី បានសំណូមពរដល់យុវជនក៏ ដូចជាពលរដ្ឋដទៃទៀតចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យ បាន ច្រើន។ពិសេសនោះគឺចូលរួមថែរក្សាល្បែងប្រជាប្រិយដល់ ក្មេងៗ ជំនាន់ក្រោយៗទៀត។

ងាកទៅរកម្ហូបអាហារក្នុងពិធីបុណ្យចូលឆ្នាំថ្មីវិញ កញ្ញា ថេ ថាវី និយាយថា ក្នុងឱកាសបុណ្យចូលឆ្នាំ ក្រៅពីការសប្បាយរីករាយជួបជុំគ្រួសារ ខ្មែរយើងមានទំនៀមទម្លាប់ទៅវត្តដោយយកម្ហូប ចំណីទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសល ដល់បុព្វការីជនដែល
ធ្វើមរណកាលទៅលោកខាងមុខ។នៅពេលសួរថា តើប្អូនស្គាល់ម្ហូប ខ្មែរអ្វីខ្លះដែលគេនិយមធ្វើយកទៅវត្តក្នុងឱកាសនេះ?កញ្ញាតប ថា មានម្ហូបជាច្រើនដូចជា ឆាមីសួរ ខ ម្ជូរគ្រឿង និងម្ហូបដទៃ ទៀត។

ចំណែកកញ្ញា ឡាយ សាមឌី សម្រាប់គ្រួសាររបស់កញ្ញាឱ្យតែ ដល់រដូវចូលឆ្នាំថ្មីតែងនិយមធ្វើម្ហូបដូចជា ឆាសណ្តែក បណ្តុះ សម្លកកូរ ឆាខ្ញី ឆាមីសួរ ជាដើម។ម្ហូបទាំងនេះធ្វើសម្រាំង យក ទៅប្រគេនព្រះសង្ឃនិង ជូនឪពុកម្តាយ ចាស់ព្រឹទ្ធចារ្យផង ហើយ ក៏ទុកជាម្ហូបបរិភោគក្នុងគ្រួសារ ឬទទួលភ្ញៀវដែលមកលេង ផ្ទះក្នុងឱកាសនេះផងដែរ។

ទាក់ទិននឹងបទចម្រៀងប្រពៃណីខ្មែរ យុវជន ឆន សុខសីលា និយាយ ថា បទចម្រៀងប្រពៃណីខ្មែរមួយចំនួនជា អត្តសញ្ញាណខ្មែរ និងបង្ហាញពីពេលវេលាផងដែរ។ពិសេសចម្រៀងចូលឆ្នាំថ្មីថា។នៅពេលបទចម្រៀងទាំងនេះបន្លឺឡើងជាសញ្ញាថាពិធីបុណ្យចូលឆ្នាំថ្មីជិតឈានមកដល់ ឬក៏កំពុងឈានមកដល់ហើយ។ សុខសីលា ចាប់ អារម្មណ៍ខ្លាំងនឹងបទចម្រៀងបោះឈូង ចម្រៀងល្បែងប្រជា ប្រិយលាក់កន្សែង ចាប់កូនខ្លែង ជាដើម។

ឯកឧត្តម ស៊ុ ម៉ាប់ រដ្ឋលេខាធិការ និងអ្នកនាំពាក្យនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថាការលេងល្បែងប្រជាប្រិយ,បទចម្រៀង ,ម្ហូបអាហារដែលជារបស់ខ្មែរយើងគប្បីថែរក្សាឱ្យបានគង់វង្ស។រៀង រាល់ឆ្នាំពលរដ្ឋខ្មែរតែងតែចូលរួមលេងល្បែងប្រជាប្រិយដែលជាប្រពៃណីពីដូនតាមករបស់យើង។

គួរបញ្ជាក់ថាការលេងល្បែងប្រជាប្រិយ ការចៀងរាំ ឬសូម្បីតែកា ររៀបចំពិធីបុណ្យភូមិ ឬសង្ក្រាន្ត គឺជាការបណ្ដុះស្មារតី ស្រឡាញ់ រាប់អានគ្នា បង្កើតភាពស្និទ្ធស្នាល សាមគ្គីភាពរវាងគ្នានិងគ្នា។ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ គ្រិស្តសករាជ ២០២៤មានរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែមេសា ៕ដោយ៖ម៉ាដេប៉ូ,រូបភាព៖គ្រីសម្បត្តិ និងពុធ សុខជា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner