អ៊ីស្រាអែលថ្លឹងថ្លែងការឆ្លើយតប ក្រោយអ៊ីរ៉ង់បាញ់មីស៊ីល
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានដ៏ល្បី CNN បានចេញផ្សាយ នៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីស្រាអែលកំពុងថ្លឹងថ្លែង អំពីការឆ្លើយតប ក្រោយអ៊ីរ៉ង់បាញ់មីស៊ីល។
CNN ក៏បានផ្តល់ព័ត៌មានចុងក្រោយបំផុត៖
- អ៊ីស្រាអែលបានប្តេជ្ញាថា នឹងឲ្យអ៊ីរ៉ងសងថ្លៃខូចខាតគ្រប់យ៉ាង បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចទ្រង់ទ្រាយធំ ដែលមិនធ្លាប់មាន កាលពីចុងសប្តាហ៍។ យោធាអ៊ីស្រាអែលបាននិយាយថា ៩៩% នៃកាំជ្រួចជាង ៣០០ ត្រូវបានស្ទាក់ចាប់ ដោយអ៊ីស្រាអែល និងប្រទេសដៃគូរបស់ខ្លួន។
- កិច្ចប្រជុំគណៈរដ្ឋមន្ត្រីស្តីពីសង្គ្រាមរបស់អ៊ីស្រាអែលបានបញ្ចប់ កាលពីថ្ងៃអាទិត្យ ដោយគ្មានការសម្រេចចិត្តលើទំហំ និងវិសាលភាពនៃការឆ្លើយតប របស់អ៊ីស្រាអែល នេះបើតាមមន្ត្រីអ៊ីស្រាអែលម្នាក់បាននិយាយ។
- ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រាប់សមាជិកនៃក្រុមសន្តិសុខជាតិថា សហរដ្ឋអាមេរិកនឹងមិនចូលរួមក្នុងសកម្មភាពវាយលុកណាមួយប្រឆាំងនឹងអ៊ីរ៉ង់ នេះបើយោងតាមមន្ត្រីអាមេរិក ដែលដឹងពីបញ្ហានេះ។
- ការវាយប្រហារសងសឹករបស់ទីក្រុងតេអេរ៉ង់ ត្រូវបានគេគិតទុកជាមុន ចាប់តាំងពីមានការសង្ស័យថា អ៊ីស្រាអែលវាយប្រហារលើអគារការទូតអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី កាលពីដើមខែនេះ៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ