សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យប្រារព្ធសង្ក្រាន្តឆ្នាំថ្មី
អត្ថបទដោយ៖
គៀន ច័ន្ទហ៊ីន
បន្ទាយមានជ័យៈសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ បានប្រារព្ធសង្ក្រាន្តឆ្នាំថ្មីទ្រង់ទ្រាយធំ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ប្រព្រឹត្តិទៅនៅក្រុងសិរីសោភ័ណកាលពីថ្ងៃអាទិត្យទី១៤ ខែកុម្ភៈឆ្នាំ២០២៤ ។
លោក កែ សួនសុភាព អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្តបន្ទាយ មានជ័យបានបញ្ជាក់ថា នេះជាលើកដំបូងសម្រាប់ស.ស.យ.ក ខេត្តបន្ទាយមានជ័យ បានប្រារព្ធសង្ក្រាន្តឆ្នាំថ្មី ទ្រង់ទ្រាយធំ ដោយមានគ្រួសារស.ស.យ.ក មកពីបណ្ដាស្រុកក្រុងទូទាំងខេត្ត ។សង្ក្រាន្តឆ្នាំថ្មីមានការល្បែងប្រជាប្រិយខ្មែរជា ច្រើនប្រភេទ និងរាំកម្សាន្ត។
លោក កែ សួនសុភាព បានបញ្ជាក់អំពីមូលហេតុនៃការរៀបចំសង្ក្រាន្តឆ្នាំថ្មីធ្វើឡើងដើម្បីឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពដ៏រឹងមាំរបស់យុវជន។ ដើម្បីបង្កើនសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហការទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាព ស្ថាប័នរួមអាជ្ញាធរ ។
លោកអភិបាលរងខេត្តបានជំរុញដល់យុវជន ស.ស.យ.ក ខេត្តបន្តនូវបេសកកម្មលើការងារសប្បុរសធម៌ ការងារសង្គម ចូលរួមថែរក្សាការពារ សុខសន្តិភាពឲ្យស្ថិតស្ថេ តរៀងទៅ ។
សូមបញ្ជាក់ថា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរប្រព្រឹត្តទៅរយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២៤៕
ដោយ គៀនច័ន្ទហ៊ីន