នាយករដ្ឋមន្រ្តីសិង្ហបុរីប្រកាសចុះចេញ ពីតំណែង
អត្ថបទដោយ៖
លន់ សារ៉ាត
សិង្ហបុរី៖ លោក Lee Hsien Loong នាយករដ្ឋមន្រ្តីសិង្ហបុរីបានប្រកាសថា លោក នឹងចុះចេញពីតំណែង នៅថ្ងៃទី១៥ ខែឧសភាខាងមុខ ខណៈឧបនាយករដ្ឋមន្រ្តី លោក Lawrence Wong វ័យ៥១ឆ្នាំ នឹងក្លាយជានាយករដ្ឋមន្រ្តីថ្មី។
បើតាមសេចក្តីប្រកាសផ្លូវការ នៅថ្ងៃចន្ទនេះ លោក Lee Hsien Loong បានសម្រេចចុះចេញពីតំណែង បន្ទាប់ពីលោកបានដឹកនាំរដ្ឋាភិបាលសិង្ហបុរី អស់រយៈពេលជិត២០ឆ្នាំ ពោលគឺលោកធ្វើជានាយករដ្ឋមន្ត្រីសិង្ហបុរី ដំបូង នៅខែសីហា ឆ្នាំ២០០៤។
លោក Lee Hsien Loong ក្នុងវ័យ៧២ឆ្នាំ ធ្លាប់បានប្រកាសថា លោកនឹងត្រូវចូលនិវត្តន៍នៅឆ្នាំ២០២៤នេះ៕ ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ