ខេត្តកែបក៏មិនធម្មតា មានភ្ញៀវជាង ១៥ម៉ឺននាក់មកកម្សាន្ត
កែប៖ មន្រ្តីជាន់ខ្ពស់នៃមន្ទីរទេសចរណ៍ខេត្តកែប បានអះអាង ដោយ មោទនភាពថារយៈពេលបួនថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃ
ណី ជាតិ ខេត្តជាប់ឆ្នេរសមុទ្រមួយនេះទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ចំនួនជាង១៥ម៉ឺននាក់ឱ្យមកទស្សនា និងកម្សាន្តនៅបណ្ដា
រមណី យដ្ឋាននានារបស់ខេត្ត។ ឆ្នេរសមុទ្រគឺជាចំណុចទាក់ ទាញ ច្រើនជាងគេ។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរខេត្តកែប បានប្រាប់ ទូរទស្សន៍អប្សរាថា រយ:ពេលបួនថ្ងៃនៃពិធីបុណ្យ ចូលឆ្នាំថ្មី គិត ចាប់ពី ថ្ងៃទី១៣ខែមេសាដល់ថ្ងៃទី១៦ខែមេសាមានទេស ចរ ជាតិនិងអន្តរជាតិចំនួន១៥៩,៧៨៨នាក់បានមកកម្សាន្ត។ក្នុងនោះភ្ញៀវជាតិចំនួន១៥៨,៧៩៦នាក់,ភ្ញៀវអន្តរជាតិចំនួន៨៩២នាក់។បើធៀបនឹងឆ្នាំ២០២៣ភ្ញៀវជាតិកើនឡើង៦.៨២ ភាគរយ និងភ្ញៀវបរទេសកើនឡើង៣៤.៧៤ភាគរយ។
ឆ្នាំនេះអ្វីដែលជាការទាក់ទាញប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជា ទេសចរ ផ្ទៃក្នុង និងទេសចរបរទេសគឺដោយសារខេត្តកែបមានការ រៀបចំបានយ៉ាងល្អ។លោកប្រធានមន្ទីរទេសចរណ៍រំលេចថាក្រៅសមិទ្ធផលនានា អាជ្ញាធរខេត្តបានរៀបចំធ្វើសង្ក្រាន្តដែលមានលក្ខណៈទាក់ទាញនិងប្លែកភ្នែក។បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មានភាពល្អ ប្រសើរ ។ពុំមានការកកស្ទះចរាចរណ៍។ ចំពោះកន្លែងស្នាក់នៅ និងអាហារហូបចុក ក៏ពុំមានការដំឡើងថ្លៃដែរ ដែលភ្ញៀវ អាច ទទួលយកបាន ។
លោកប្រធានមន្ទីរបានសង្ខេបថា ជារួមក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិបួនថ្ងៃខេត្តកែបបានបំពេញតួនាទីរបស់ខ្លួន ជា ខេត្តតារារះនៃទិសនិរតីបានយ៉ាងល្អប្រសើរ និងបានបញ្ចប់ ទៅ ដោយភាពសប្បាយរីករាយនិងចងចាំជានិច្ចចំពោះ អនុស្សាវរីយ៍ ល្អៗក្នុងឱកាសនេះ៕
អត្ថបទនិងរូបភាព៖សិលា សារិន