ក្រសួងប្រៃសណីយ៍ អបអរសាទរ កុមារី កុមារា ជ័យលាភី ក្នុងការប្រកួតប្រជែងក្នុងកម្មវិធីសរសេរសំបុត្រថ្នាក់ជាតិលើកទី៣
ភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា តាមរយៈការ សម្ភាសន៍ផ្ទាល់ពីគណៈកម្មការទៅលើអត្ថន័យ នៃ សំបុត្ររបស់ខ្លួន លើបេក្ខជនជ័យលាភីដែលបានឆ្លងកាត់ ដំណាក់ កាលទី២ រួចមក គណៈកម្មការសម្រេច រកឃើញ បេក្ខជនជ័យ លាភីចំនួនបីរូប។
សូមជម្រាបថា គណៈកម្មការបានវាយតម្លៃយ៉ាងយកចិត្តទុក ដាក់ លើសំណេររបស់បេក្ខជនចំនួន ១៤៧រូប ដែលបាន ចូលរួម ប្រកួត ប្រជែងក្នុងកម្មវិធីសរសេរសំបុត្រថ្នាក់ជាតិ លើក ទី៣ ឆ្នាំ២០២៤ ។ បន្តមកគណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនចំនួន ១០រូប ជាបេក្ខជនជ័យលាភីក្នុងដំណាក់កាលទី១ ដោយ សំណេរ ទាំងនេះមានខ្លឹមសារល្អ និងទទួលបានពិន្ទុខ្ពស់។
បេក្ខជនជ័យលាភីទាំង១០រូប ត្រូវបានឆ្លងកាត់ដំណាក់ កាល ទី២ ដោយមានការ សម្ភាសន៍ផ្ទាល់ពីគណៈកម្មការទៅ លើ អត្ថន័យនៃ សំបុត្រ របស់ខ្លួន។ក្នុងដំណាក់នេះគណៈកម្មការ សម្រេចជ្រើសរើសបានបេក្ខជនជ័យលាភីចំនួនបីរូបដែលសុទ្ធសឹងជាបេក្ខជនមកពីរាជធានីភ្នំពេញ ។ក្នុងនេះ បេក្ខជនជ័យ លាភី លេខ១ កុមារី ទ្រី វួចឆេង ,បេក្ខជនជ័យលាភីលេខ២ កុមារី ប្រាក់ឆន សិទ្ធិការ្យ និងបេក្ខជនជ័យ លាភីលេខ ៣ កុមារា អៀម វិនឈីវ ។
គួរបញ្ជាក់ថា ជ័យលាភីដែលទទួលបានចំណាត់ថ្នាក់លេខ១ នឹងត្រូវចូលរួមជាតំណាងរបស់កម្ពុជានៅក្នុងកម្មវិធីប្រកួតប្រជែង កម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍ សកល (Universal Postal Union)៕
ដោយ ៖ង៉ាន់ ទិត្យ