ហ្វីលីពីន និងសហរដ្ឋអាមេរិកត្រៀមធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូង

ម៉ានីល៖ ឆ្មាំសមុទ្រហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះ ប្រកាសថា នឹងចូលរួមធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំជាមួយសហរដ្ឋអាមេរិក ដែលនេះជាសមយុទ្ធលើកដំបូងធ្វើឡើងដោយទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោន។

កងទ័ពហ្វីលីពីន និងអាមេរិកជាង ១៦,៧០០នាក់គ្រោងចូលរួមធ្វើសមយុទ្ធយោធាឆ្នាំ២០២៤ ដែលនឹងចាប់ផ្ដើមនៅថ្ងៃចន្ទសប្ដាហ៍នេះក្រោយ ហើយសមយុទ្ធនេះដែរ នឹងផ្ដោតសំខាន់លើតំបន់ភាគខាងជើង និងខាងលិចនៃប្រទេសហ្វីលីពីន ស្ថិតនៅក្បែរតំបន់សមុទ្រចិនខាងត្បូង និងតៃវ៉ាន់។

អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីននិយាយ នាវារបស់ខ្លួនចំនួន ៦គ្រឿងនឹងចូលរួមធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក ដែលមានឈ្មោះ Balikatan ឬមានន័យថា «ប្រកៀកស្មាគ្នា» ហើយកងកម្លាំងប្រតិបត្តិការពិសេសរបស់ឆ្មាំសមុទ្រហ្វីលីពីន ក៏នឹងចូលរួមធ្វើសមយុទ្ធជាមួយឆ្មាំសមុទ្រមកពីអូស្ត្រាលី បារាំង និងសហរដ្ឋអាមេរិកផងដែរ។

គួរបញ្ជាក់ថា ប្រទេសចិនបានទាមទារសិទ្ធិគ្រប់គ្រងស្ទើរតែទាំងស្រុង លើដែនទឹកកំពុងមានវិវាទនៅសមុទ្រចិនខាងត្បូង និងចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន។ តែប្រទេសដទៃទៀត ក្នុងនោះរួមមានទាំងហ្វីលីពីនក៏កំពុងទាមទារចំណែកគ្រប់គ្រងក្នុងតំបន់សមុទ្រខាងត្បូងផងដែរ។

ចំណែកសហរដ្ឋអាមេរិកវិញមិនមែនជាភាគីជម្លោះនោះតែ ប៉ុន្តែតែដឹកនាំប្រតិបត្តិការល្បាតជាញឹកញាប់នៅក្បែរតំបន់ជម្លោះ។ ហេតុដូច្នេះហើយ ជាផ្នែកមួយនៃការទប់ទល់នឹងឥទ្ធិពលចិន សហរដ្ឋអាមេរិកបានពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅជាមួយបណ្ដាប្រទេស ដែលកំពុងមានជម្លោះទឹកដីជាមួយចិន ក្នុងនោះរួមមានទាំងហ្វីលីពីន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner