អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រជុំរៀបចំផែនការ សកម្មភាព និងថវិកាឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍សម្រាប់ក្រសួង-ស្ថាប័ន

(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ សម្រាប់ក្រសួង ស្ថាប័ន នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានផ្តល់អនុសាសន៍ ៧ចំនុចដល់ក្រសួង ស្ថាប័ន ដើម្បីយកទៅអនុវត្តន៍។

មតិ និងអនុសាសន៍ ទាំង ៧ចំណុចរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី រួមមាន៖

១.ផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ ពហុវិស័យ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ ផ្តោតលើសំខាន់លើផ្នែកបង្ការ។

២.ត្រូវរៀបចំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន។

៣.សកម្មភាពឆ្លើយតបនឹងមេរោគអេដស៍ ត្រូវចាប់ផ្តើមពីផ្ទៃក្នុងនៃក្រសួង ស្ថាប័ន ដោយអនុវត្តចាប់ពីអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងវិធានការបង្ការដល់បុគ្កលិក មន្រ្តីរាជការ បន្តមកដល់ស្ថាប័ន និងវិស័យដែលមានចំណុះក្រសួង ស្ថាប័ន ដូចជា សហគ្រាស រោងចក្រ ។

៤.ក្នុងភារកិច្ចរបស់ក្រសួង ស្ថាប័ន ត្រូវបកប្រែភាសាគោលនយោបាយជាតិបញ្ចប់អេដស៍ ទៅតាមវិស័យរបស់ខ្លួន និងរៀបចំនូវផែនការសកម្មភាពថវិការបស់ខ្លួន ព្រមទាំងស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

៥.ត្រូវបង្កើននូវការផ្តល់នូវសេវាមេត្រីភាព។

៦.សូមជួយពិនិត្យឡើងវិញនូវការធ្វើនិយ័តថវិកាកម្មវិធីឆ្លើយតបនឹងមេរោគអេដស៍ ។

៧.ក្រសួង ស្ថាប័ន ត្រូវធ្វើផែនការសកម្មភាពថវិកា ឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានគោលបំណង រៀបចំផែនការ សកម្មភាពឆ្លើយតបនឹងមេរោគអេដស៍ ឱ្យស្របនឹង គោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ ក្រសួង ស្ថាប័ន, លើកសំណើថវិកា ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សម្របសម្រួល រវាងផ្នែក កម្មវិធីអេដស៍ និងផ្នែករដ្ឋបាលហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំ នៃក្រសួង ស្ថាប័ន ដើម្បីអាចនូវអនុវត្តន៍សកម្មភាព និងថវិកា ក្នុងការឆ្លើយតប នឹងមេរោគអេដស៍របស់ក្រសួង ស្ថាប័ន និងអនុវត្តសកម្មភាពឆ្លើយតបនឹងមរោគអេដស៍ ដូចមានចែងក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ក្រសួង ស្ថាប័ន ៕

ប្រភព ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner