កីឡាការិនីចំបាប់ ឌិត សំណាង នឹងត្រូវជួបឥណ្ឌា ឬ កូរ៉េ រសៀលនេះ នៅជើងឯកអាស៊ី

ភ្នំពេញ៖ កីឡាការិនី ឌិត សំណាង ម្ចាស់មេដាយសំរិទ្ធ ស៊ីហ្គេមឆ្នាំ២០២៣ នឹងត្រូវប៉ះកីឡាការិនីមកពីប្រទេស ឥណ្ឌា នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១២ថ្ងៃត្រង់នេះ នៅទីក្រុងBishkek សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ត្រូវនឹងម៉ោង១រសៀល ម៉ោងនៅកម្ពុជា ក្នុងវគ្គជម្រុះ ដោយមាន១៣ប្រទេសក្នុងប្រភេទទម្ងន់៥០គីឡូក្រោម ។
លោកស្រី ចូវ សុធារ៉ា គ្រូបង្វឹកជម្រើសជាតិ បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាជើងឯកអាស៊ីនេះ គឺជាការប្រកួតកម្រិត ដើម្បីស្វែងរកកីអីកីឡាអូឡាំពិក ប្រសិនបើឈានដល់វគ្កផ្តាច់ព្រ័ត គឺលេខ១ និងលេខ២ គឺស្វ័យប្រវត្តិតែម្ដង។ តែបើចាញ់ ត្រូវតែចូលរួមប្រកួតយកជម្រុះទៅអូឡាំពិកបន្ត។គ្រូបង្វឹកជាស្រ្តីរូបនេះ បន្តថា ខ្ញុំមានជំនឿចិត្ត ឌិត សំណាង ពីព្រោះកីឡាការិនីរូបនេះ មានបទពិសោធន៍ក្នុងការប្រកួតធំជាច្រើន ជាពិសេសធ្លាប់បានហ្វឹកហាត់នៅប្រទេសចិនផងដែ។

ដោយឡែកលោក ខាស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា ការបញ្ជូនកីឡាករ-កីឡាការិនីកម្ពុជា ២រូប គឺកីឡាការិនី ឌិត សំណាង និងកីឡាករ ហេង វុទ្ធី ដឹកនាំដោយលោកស្រី ចូវ សុធារ៉ា ជាគ្រូបង្វឹក មកកាន់ទីក្រុង Bishkek គឺមាន៣កម្មវិធី ទី១-ចូលរួមការប្រកួតកីឡាជើងឯកអាស៊ី ទី២-ចូលរួមបោះជំរំហ្វឹកហាត់ និងទី៣-ចូលរួមប្រកួតវគ្គជម្រុះអាស៊ី OG ។ លោក ខាស៊ី បាណេត បន្ថែមទៀតថា «ការចូលរួមព្រឹត្តិការណ៍អន្តរជាតិបែបនេះ គឺមានសារៈសំខាន់ សម្រាប់កីឡាចំបាប់ នៅកម្ពុជា ដើម្បីឲ្យកីឡាករ-កីឡការិនី បានសិក្សាពីប្រទេសផ្សេងទៀត អភិវឌ្ឍន៍ស្មារតីប្រកួតប្រជែងរបស់ពួកគេ និងលើកទឹកចិត្តដល់អ្នកចំបាប់ជំនាន់ក្រោយខិតខំដូចកីឡាករ-កីឡការិនីទាំង ២រូបនេះ ដើម្បីអាចទៅចូលរួមការប្រកួតថ្នាក់អន្តរជាតិ ជាមួយនឹងបទពិសោធន៍សិក្សាដ៏មានតម្លៃ ត្រៀមកីឡាស៊ីហ្គេម នៅថៃ» ។
គួរបញ្ជាក់ថា កីឡាការិនី ឌិត សំណាង ធ្លាប់ចាញ់ កីឡាការិនី ឥណ្ឌា ក្នុងលទ្ធផល ៨-៦ ចាញ់ ប៉ុន្មាន វិនាទី ចុង ក្រោយ ការប្រកួតលើកនេះជាឪកាសស្វែងរកជ័យជំនះវិញ និងស្វែងរកកៅអីកីឡាអូឡាំពិកផងដែរ។ ប៉ុន្តែប្រសិនបើកីឡាការិនីណាឈ្នះ រវាងកូរ៉េ និងឥណ្ឌា នឹងត្រូវប៉ះឌិត សំណាង ៕

ដោយ ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner