កូនរមាសពណ៌ស បង្ហាញខ្លួន នៅសួនសត្វអង់គ្លេស

ឡុងដ៍៖ កូនសត្វរមាសសម្បុរសតូច មួយក្បាល មានឈ្មោះថា Benja បានបង្ហាញខ្លួន រត់លេងជាមួយម្តាយរបស់វា ក្រោមពន្លឺព្រះអាទិត្យ នៅក្នុងសួនសត្វ Whipsnade ភាគខាងជើង ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

ម្តាយរបស់កូនរមាស មានប្រភពពីតំបន់ខាងត្បូង មួយក្បាលនេះ មានឈ្មោះថា Jaseera។ ពួកវាបានរត់លេង នៅជុំវិញទីលានសួនសត្វ ទំហំ២១ហិចតា។

សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ ហៅកាត់ IUCN បានប៉ាន់ប្រមាណថា មានសត្វរមាសពណ៌ស ប្រហែល ជិត១ ម៉ឺន៧ពាន់ក្បាល នៅមានវត្តមាន ក្នុងព្រៃ ក៏ប៉ុន្តែចំនួននេះ កំពុងរងហានិភ័យ ពីការបរបាញ់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner