មុខរបរចិញ្ចឹមគោដូចជាប្រាក់សន្សំ

បន្ទាយមានជ័យ៖មុខរបរចិញ្ចឹមគោដូចជាប្រាក់សន្សំ ជួយ បង្កើន ប្រាក់ចំណូលសម្រាប់ជីវភាពគ្រួសារ។ នេះបើតាម ការបញ្ជាក់ របស់ម្ចាស់កសិដ្ឋាន ។

លោក យុទ្ធោ រ៉ី បានចាប់ផ្តើម ចិញ្ចឹមគោតាំងពីឆ្នាំ២០២២ ដោយ មានកសិកដ្ឋានស្ថិត នៅភូមិឃុំគោកកឋិន ស្រុកថ្មពួក ឋិតនៅ ចម្ងាយ ជិត៦០គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ ។ អ្នកបានមកដល់ទីនេះតែងចាប់អារម្មណ៍ទៅលើការ ចិញ្ចឹម សត្វគោ របស់ ម្ចាស់កសិដ្ឋាន ជាមួយនឹងការដាំស្មៅពូជ សម្រា ប់ ផ្គត់ផ្គង់ជាចំណីសត្វផងដែរ ។

លោក យុទ្ធោ រ៉ី ម្ចាស់កសិដ្ឋានចិញ្ចឹមគោ បានឱ្យដឹងថា លោក ចិញ្ចឹមគោចាប់ ពីឆ្នាំ២០២២ ដែលជាមុខរបរបន្ថែមពីការងារធ្វើ ស្រែ ចម្ការ។ដំបូងគាត់ចិញ្ចឹមគោមេយកកូនតែ២៥ក្បាល ។មកដល់បច្ចុប្បន្នគោដែលលោកចិញ្ចឹមកើនដល់១៨០ក្បាលទាំង មេពូជនិងគោ ធម្មតា។ពូជគោដែលលោកចិញ្ចឹមគឺទិញត ពីអ្នកចិញ្ចឹមគោនៅមូលដ្ឋាននេះ។ ជាពូជគោ កូនកាត់ប្រាម៉ាន់។
ម្ចាស់កសិដ្ឋានចិញ្ចឹមគោបានរៀបរាប់ថាមុនការចិញ្ចឹមគោ លោកបានរៀន ពីអ្នកចិញ្ចឹមមុនៗ និងធ្លាប់បានឆ្លងវគ្គ បណ្ដុះ បណ្ដាល ខ្លី ពីមន្ត្រីកសិកម្ម។ទោះជាដូចនេះក្តីលោកមា ន បំណងចង់ឱ្យអ្នកជំនាញកសិកម្មផ្នែកចិញ្ចឹមគោ បង្កើន សកម្មភាព បង្រៀន ក៏ដូច ជាការ ផ្ដល់បទពិសោធន៍ល្អៗលើការ ចិញ្ចឹមគោបន្ថែមទៀតដល់អ្នកចិញ្ចឹមគោទាំងអស់ដើម្បីឱ្យការចិញ្ចឹមកាន់តែទទួលបានទិន្នផល ខ្ពស់។

លោក យុទ្ធោ រ៉ី បន្ថែមថា ការចិញ្ចឹមគោតែងជួបបញ្ហាជំងឺសត្វ ដូចជា ជំងឺអ៊ុតក្ដាម សាទឹក ដុំពក និងបូសខ្យល់ ដែលចាំបាច់ ម្ចាស់ គោត្រូវការព្យាបាល និងចាក់វ៉ាក់សាំងការពារវា។មួយ ទៀតត្រូវសំអាតក្រោលជាប្រចាំនិងការពារមូសមិនឱ្យខាំវាផងដែរ៕
អត្ថបទនិងរូបភាព៖ គៀន ច័ន្ទហ៊ីន

ads banner