សម្តេចធិបតី៖ “សៀមរាបជាតំបន់ទេសចរមួយដ៏មានសក្តានុពលនៃកម្ពុជា

និងជាខេត្តមួយដែលមានការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័ស ដូច្នេះវិស័យសុខាភិបាល ពិសេសការងារផ្តល់សេវាសុខភាពត្រូវរត់តាមការវិវត្តន៍នៃសង្គមនិងសេដ្ឋកិច្ចនៃខេត្តនេះផងដែរ។

រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់បញ្ចកោណទី១ គឺជាការអភិវឌ្ឍមូលធនមនុស្ស មានដូចជាសុខភាពល្អ និងគុណភាពខ្ពស់ ជាទ្រព្យសកម្មជាតិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៥ ដែលរាជរដ្ឋាភិបាលផ្តោតលើ សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ដោយមានគោលដៅយុទ្ធសាស្ត្រផ្តោត លើការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ”។

#ams1minute

ads banner