សម្តេច ម៉ែន សំអន អញ្ជើញបញ្ចុះបឋមសិលាកសាងព្រះវិហារថ្មី ស្ថិតក្នុង វត្តពោធិ៍ព្រឹក្សាខារាម (ហៅវត្តតូប)

(ខេត្តកំពត)៖ សម្តេចកិត្តិសង្គហបណ្ឌត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងព្រះវិហារថ្មី ស្ថិតក្នុង វត្តពោធិ៍ព្រឹក្សាខារាម (ហៅវត្តតូប) ដែលមានទីតាំងនៅ ភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត មានទំហំ ១០មx១៩ម ដែលមានសមាសភាពចូលរួម ជាង ១.២០០នាក់ នាព្រឹកថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

ការកសាងព្រះវិហាថ្មីនេះក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន និងលោកជំទាវ, អ្នកឧកញ៉ា យី រដ្ឋា និង ឯកឧត្តម ប៊ុន ដារ៉ា រួមជាមួយ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានចូលរួមកសាងកុសលផលបុណ្យ ប្រកបដោយសទ្ធា ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ក្រោមការបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាលឱ្យប្រជាពលរដ្ឋមានឱកាសធ្វើបុណ្យតាមជំនឿរៀងៗខ្លួន ។

សមិទ្ធផលជាច្រើនបានកើនឡើងជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគគណបក្សប្រជាជនកម្ពុជា និងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ។

សូមរំលឹកផងដែរថា វត្តទូទាំងខេត្តកំពតរួមមានចំនួន ២៧៤វត្ត ព្រះសង្ឃសរុប ២.៤៦៣អង្គ (ក្នុងនោះ វត្តគណៈមហានិកាយ មានចំនួន ២៤៧ វត្ត មានព្រះសង្ឃចំនួន ២.៣១១អង្គ ភិក្ខុ ៧១៣អង្គ សាមណេរ ១.៥៩៨អង្គ និង វត្តគណៈធម្មយុត្តិកនិកាយ មានចំនួន ២៧វត្ត មានព្រះសង្ឃចំនួន ១៥២ អង្គ ភិក្ខុ ៣៤អង្គ សាមណេរ ១១៨អង្គ)។ លោកអាចារ្យមាន៖ អាចារ្យប្រចាំវត្ត ៧៦៣នាក់ អាចារ្យយោគី ១៤៧នាក់ អាចារ្យមង្គលការ ២២៨ នាក់ គណៈកម្មការវត្ត ១,៤៨៥ នាក់ ៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner