មាសឡើងថ្លៃខ្លាំង ក្រោយអ៊ីស្រាអែលវាយលុកសងសឹកអ៊ីរ៉ង់

បរទេស៖ តម្លៃមាសនៅលើទីផ្សារពិភពលោក បានកើនឡើងខ្លាំងរហូតដល់២,៤១៧.៥៩ដុល្លារក្នុងមួយអោន កាលពីពេលថ្មីៗនេះ ខណៈមានរបាយការណ៍ថា អ៊ីស្រាអែលបានវាយប្រហារសងសឹកអ៊ីរ៉ង់ ដោយបង្កើនការអំពាវនាវឱ្យរក្សាស្ថេរភាពទីផ្សារមាស។

តម្លៃមាសប្រភេទ Spot Gold បានកើនឡើង 0.4ភាគរយ មានតម្លៃ ២,៣៨៨.៣២ដុល្លារក្នុងមួយអោន បន្ទាប់ពីបានហក់ឡើងខ្ពស់រហូតដល់ ២,៤១៧.៥៩ដុល្លារក្នុងមួយអោន។ តម្លៃមាសដុំបានកើនឡើងចំនួន៥សប្តាហ៍ជាប់ៗគ្នា។ សម្រាប់តម្លៃក្នុងពេលអនាគត មាសរបស់សហរដ្ឋអាមេរិកនឹងកើនឡើង ០.២ភាគរយ មានតម្លៃ ២,៤០៣.៣០ដុល្លារក្នុងមួយអោន។

ដំណឹងនៃការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីសប្តាហ៍មុន កំពុងជំរុញឱ្យមានការចាប់អារម្មណ៍លើតម្លៃមាសនៅមជ្ឈិមបូព៌ា និងរក្សាតម្លៃមាសឱ្យកើនឡើងខ្ពស់អស់រយៈពេលជាច្រើនសប្តាហ៍មកនេះ៕ ប្រភព: The Star ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner