កីឡាករកីឡាវាយកូនគោលអាយុក្រោម១៨ឆ្នាំ ២រូប ចេញទៅចូលរួមការ ប្រកួតនៅ វៀតណាម

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ កីឡាករកីឡាវាយកូនគោលកម្ពុជា២រូប បានចេញដំណើរទៅការ ប្រកួត កីឡាវាយកូនគោល15th FALDO SERIES ASIA GRAND FINAL នៅប្រទេសវៀតណាមហើយ ដឹកនាំដោយ លោក រិទ្ធ បូរា។

បើតាមការបញ្ជាក់ពីមន្ត្រីសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានឲ្យដឹងថា កីឡាករកីឡាវាយកូនគោលក្រោមអាយុ១៨ឆ្នាំ ២រូប ដែលសហព័ន្ធបញ្ជូនទៅចូលរួមការប្រកួតនោះ ១.កីឡាករ យ៉េត សុធារក្ស
និងទី២.កីឡាករ ប៊ុនឡាយ កនណាគ្រី ការប្រកួតចាប់ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២៤ នៅប្រទេសវៀតណាម ។

មន្ត្រីសហព័ន្ធខាងលើ បានគូសបញ្ជាក់ទៀតថា គោលបំណងដែលសហព័ន្ធបញ្ជូនកីឡាករកីឡាវាយកូនគោលវ័យក្មេងទៅចូលរួមក្នុងការប្រកួតអន្តរជាតិបែបនេះ ដោយសាតែចង់ឱ្យកីឡាករវាយកូនគោលវ័យក្មេងទទួលបានបទពិសោធន៍ពីការប្រកួតអន្តរជាតិឱ្យបានច្រើន។ម្យ៉ាងវិញទៀត គឺជាការអភិវឌ្ឍសមត្ថភាពកីឡាករវ័យក្មេងឈានឆ្ពោះទៅត្រៀមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក្នុងឆ្នាំ២០២៥ផងដែរ។

កីឡាករវ័យក្មេង និងប្រតិភូដឹកនាំ ការប្រកួតកីឡាវាយកូនគោល15th FALDO SERIES ASIA GRAND FINAL នៅប្រទេសវៀតណាមទទួលបានការឧបត្ថម្ភគាំទ្រពីឯកឧត្តម ជា បូរ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងលោក ឆោម សំបូ អគ្គលេខាធិការរង និង លោក ឧកញ៉ា ឡោក ដារិទ្ធជួយសំបុត្រយន្តហោះ និងការចំណាយផ្សេងៗដល់កីឡាករ ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner