សម្ដេចធិបតីអញ្ជើញនិវត្តន៍ បន្ទាប់ពីចូលរួមពិធីបើកសន្និបាត លើកទី៨០ របស់ UN-ESCAP នៅប្រទេសថៃ

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ គណៈប្រតិភូ រាជរដ្ឋា ភិបាលនិវត្តន៍ប្រកបដោយសុវត្ថិភាពនាវេលាថ្ងៃត្រង់ ថ្ងៃ ចន្ទទី២២ ខែមេសាឆ្នាំ២០២៤ បន្ទាប់ពីអញ្ជើញ ចូលរួមពិធី បើកសន្និបាត លើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និង សង្គមកិច្ច សម្រាប់អាស៊ី~ប៉ាស៊ីហ្វិក នាទីក្រុងបាងកក ព្រះរាជា ណាច ក្រថៃ ។

សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា កាលពីព្រឹកថ្ងៃទី២២ ខែមេសា បាន ដឹកនាំ គណៈ ប្រតិភូ អញ្ជើញទៅចូលរួមពិធីបើកសន្និបាតលើកទី៨០ របស់ គណៈ កម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមប្រធានបទ «ការប្រើប្រាស់ នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍ ប្រកប ដោយចីរភាព ក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក» តបតាមការ អញ្ជើញរបស់លោក ជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា (Amida Salsiah Alisjahbana) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈ កម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់ អាស៊ី-ប៉ាស៊ីហ្វិក (ESCAP)។

វត្តមាននៅក្នុងពិធីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញថ្លែងសុន្ទរកថាពិសេសនៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP ដោយបញ្ជាក់ថា កម្ពុជានៅ តែមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តកាតព្វកិច្ច ដែលមាន ចែងក្នុងអនុសញ្ញា ស្តីពីការ ហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញ គ្រាប់មីន ឬ ហៅកាត់ថា អនុសញ្ញា អូតាវ៉ា ។

ឆ្នាំនេះដែរកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យ ឡើងវិញលើកទី ៥ ក្រោម ប្រធាបទ ‘កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីអំពីពិភពលោកមួយដែលគ្មានមីន’ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ដល់ ថ្ងៃ២៩ ខែវិច្ឆិកា។ ក្នុងនាមជាប្រធាន អនុ សញ្ញាអូតាវ៉ា សម្ដេចធិបតី បានអំពាវនាវឱ្យមានកិច្ចខិតខំ ប្រឹងប្រែងរួមគ្នា ដើម្បីលុបបំបាត់នូវអាវុធដ៏សាហាវនេះ ក៏ដូចជាគាំទ្រ និងចូលរួមនៅ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នេះ ព្រមទាំងបានថ្លែងអំណរគុណចំពោះគណ:កម្មការ ESCAP ដែលបានជួយគាំទ្រដល់កម្ពុជា ក្នុងការរៀបចំ សេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន ដែលជា លើកដំបូងសម្រាប់ គណ:កម្មការ ESCAP ចូលរួមក្នុង សកម្មភាពពាក់ព័ន្ធនឹងមីន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទ្បើងអំពីបញ្ហានៃ ការបោស សម្អាតមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដែល នៅតែជាឧបសគ្គដ៏ធំមួយ សម្រាប់ការអភិវឌ្ឍ ។ជារួមបូក រួមទាំងការបង្រួមគម្លាតឌីជីថល និងការទទួលបាននូវសេវា អ៊ីនធឺ ណិត ដែលមានគុណភាព ។សម្ដេចធិបតីបន្តថា ដោយ ទទួលស្គាល់នូវភាពចាំបាច់នៃបញ្ហានេះ សកម្មភាពមីនត្រូវ បានបញ្ចូលទៅជាគោល ដៅ ទី១៨ នៃ គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់ កម្ពុជា ។

សូមជម្រាបផងដែរ នៅមុនការអញ្ជើញថ្លែងសុន្ទរកថា សម្ដេច ធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជួបជាមួយលោកជំទាវ អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរង អង្គ ការសហប្រជាជាតិ និងជាលេខាប្រតិបត្តិ នៃគណៈ កម្មការ ESCAP ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ផងដែរ ៕


អត្ថបទ៖ វណ្ណលុក , រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner