អង្គភាពអ្នកនាំពាក្យសហការរៀបចំកិច្ចពិភាក្សាស្តីពី «ដំណោះស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាមរយៈព្រះពុទ្ធឱវាទ»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយក្លឹបអ្នកកាសែតកម្ពុជា និងមូលនិធិធម្មឱសថរៀបចំកិច្ចពិភាក្សា ស្តីពី «ដំណោះស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាមរយៈព្រះពុទ្ធឱវាទ»។

កិច្ចពិភាក្សានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវត្តនិគ្រោធវ័ន គល់ទទឹង ដោយមានការចូលរួមពីព្រះវាគ្មិនកិត្តិយស ព្រះមេធានុរ័ក្ខ គូ សុភាព សាស្ត្រាចារ្យសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយមានការសម្របសម្រួលពីលោក ប្រាក់ សម្ផស្ស សាស្ត្រាចារ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។ កិច្ចពិភាក្សានេះ នឹងចាក់ផ្សាយទាំងស្រុង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ។

កម្មវិធី «ដំណោះស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាមរយៈព្រះពុទ្ធឱវាទ» មានគោលបំណងសំខាន់ៗចំនួន៤ គឺទី១.យល់ដឹងពីគោលការណ៍ព្រះពុទ្ធសាសនា ក្នុងកិច្ចបដិបត្តិប្រចាំថ្ងៃ ២.យល់ដឹងពីការអប់រំចិត្ត និងរបៀបដោះស្រាយបញ្ហា តាមគន្លងមាគ៌ាព្រះពុទ្ធសាសនា ៣.លើកទឹកចិត្តសាធារណជន ក្នុងការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមប្រកបដោយទំនួលខុសត្រូវខ្ពស់ និងទី៤.លើកទឹកចិត្តសាធារណជន ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner