ឯកឧត្តម ប៉ែន បូណា៖ ពុទ្ធចក្រនិងអាណាចក្ររួមបញ្ចូល គ្នា អាចជួយតម្រែតម្រង់សង្គមបាន

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ពុទ្ធចក្រ និងអាណាចក្ររួមបញ្ចូលគ្នា នឹងអាចជួយតម្រែតម្រង់សង្គមបាន ហើយមានប្រសិទ្ធិភាព បំផុត។ឯកឧត្តមថ្លែងដូច្នេះក្នុង កិច្ចពិភាក្សាស្តីពី «ដំណោះ ស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាមរយៈព្រះពុទ្ធ ឱវាទ»ធ្វើ ឡើងកាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវត្ត និគ្រោធវ័ន គល់ទទឹង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ឯកឧត្តម ប៉ែន បូណា បញ្ជាក់នៅក្នុងកិច្ចពិភាក្សាខាងលើថា ដើមចមដែលឈានទៅដល់ការបង្កើតនូវកិច្ចពិភាក្សា ស្តីពី ដំណោះ ស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាមរយៈព្រះពុទ្ធឱវាទ ដែលមានវាគ្មិនជាមន្រ្តីរាជរដ្ឋភិបាលផ្នែកអាណាចក្រ និងវាគ្មិន ផ្នែកពុទ្ធចក្រ ចូលរួម គឺដើម្បីធ្វើការពន្យល់បកស្រាយអំពី បញ្ហាសង្គម ព្រោះពិតជាមានសារៈសំខាន់ណាស់។

ឯកឧត្តមបន្តថា ប្រទេសកម្ពុជាប្រជាពលរដ្ឋគោរពព្រះពុទ្ធ សាសនា ហើយព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ។ក្នុងនោះពុទ្ធចក្រ និងអាណាចក្រមានតួនាទីដើរទន្ទឹមគ្នាក្នុង ការកសាងសង្គម ។ជាពិសេស ព្រះពុទ្ធសាសនា បានដើរ តួនាទីសំខាន់។ដូច្នោះហើយ ការបូកបញ្ចូលគ្នារវាងពុទ្ធចក្រ និងអាណាចក្រ យើងអាចនឹងជួយតម្រែតម្រង់សង្គមបានយ៉ាង មានប្រសិទ្ធិភាពបំផុត។នេះជាហេតុ ផល ដែលរាជរដ្ឋាភិបាល និងផ្នែកព្រះពុទ្ធសាសនា ពុទ្ធចក្រត្រូវចូលរួមជាគ្នាធ្វើការ ផ្សព្វផ្សាយ ដើម្បីឆ្លុះបញ្ចាំងអប់រំអំពីបញ្ហាសង្គម ។

ឯកឧត្តមអះអាងថាការលើកយកបញ្ហាដែលកើតមានឡើងនៅក្នុងសង្គមបច្ចុប្បន្នមកបកស្រាយពន្យល់តាមព្រះពុទ្ធឱវាទវានឹងជួយអប់រំចិត្តមនុស្សឱ្យត្រឡប់មកចិត្តត្រជាក់ លែងមាន ការខឹងសម្បារនឹងគ្នា ។

ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា ក្នុងនាមយើងទាំងអស់ គ្នាជាពុទ្ធបរិស័ទ ក៏ដូចជាយុវជនដែលជាអ្នកបន្តវេន ទៅថ្ងៃ អនាគត ត្រូវស្វែងយល់អំពីសង្គម និងដំណោះស្រាយ សង្គម ដោយផ្អែកទៅលើគោលការណ៍ព្រះពុទ្ធឱវាទ ព្រោះពុទ្ធឱវាទ សំខាន់ ចំពោះ ការដោះស្រាយបញ្ហា ដែលអាចឱ្យយើងភ្ជាប់ ទំនាក់ទំនងជាមួយគ្នាប្រកបដោយការអធ្យាស្រ័យយោគយល់គ្នា ដោយ មេត្តា ករុណា មុទិ តា ទាំងអស់។ នេះគឺជា គោលការណ៍ពុទ្ធសាសនា។ដូច្នោះប្រសិនបើយមានមានពុទ្ធ ឱវាទនៅក្នុងខ្លួនបញ្ហាធំក្លាយជាបញ្ហាតូច ។បញ្ហាតូចក្លាយ ជាអត់បញ្ហា។ នេះជាភាពសុខដមរមណីនៅក្នុងសង្គម។

កិច្ចពិភាក្សាស្តីពី «ដំណោះស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំង តាមរយៈព្រះពុទ្ធឱវាទ»បានរៀបចំឡើង នៅវត្តនិគ្រោធវ័ន គល់ទទឹង ដោយមានការចូលរួមពីព្រះវាគ្មិនកិត្តិយស ព្រះមេធានុរ័ក្ខ គូ សុភាព សាស្ត្រាចារ្យសកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា និងឯកឧត្តម ប៉ែន បូណា ប្រធា ន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ កិច្ចពិភាក្សានេះ នឹងចាក់ផ្សាយទាំងស្រុង នៅថ្ងៃទី២៣ ខែមេសា។

កម្មវិធី «ដំណោះស្រាយបញ្ហាសង្គមឆ្លុះបញ្ចាំងតាមរយៈ ព្រះពុទ្ធឱវាទ» មានគោលបំណងសំខាន់ៗចំនួនបួន។ គឺ ទី១. យល់ ដឹងពី គោលការណ៍ព្រះពុទ្ធសាសនា ក្នុងកិច្ចបដិបត្តិ ប្រចាំថ្ងៃ ,២.យល់ដឹងពីការអប់រំចិត្ត និងរបៀបដោះស្រាយ បញ្ហា តាមគន្លងមាគ៌ា ព្រះពុទ្ធសាសនា ,៣.លើកទឹកចិត្ត សាធារណជនក្នុងការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមប្រកបដោយទំនួលខុសត្រូវខ្ពស់ និងទី៤.លើកទឹកចិត្តសាធារណជន ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ៕
រូបភាព: ជីម ភារ៉ា
អត្ថបទៈជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner