ក្រុមហ៊ុន Stefano Ricci ជ្រើសរើសយកទីតាំងមួយចំនួនក្នុងប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយភ្ជាប់ជាមួយផលិតផល

ភ្នំពេញ៖ ក្រុមហ៊ុន Stefano Ricci ដែលជា ម៉ាកយីហោរល្បីរបស់ពិភពលោក មានបំណង ជ្រើសរើសយកទីតាំងមួយចំនួនពាក់ពន្ធ័ បេតិកភណ្ឌ វប្បធម៍ ស្ថាបត្យកម្ម និងធនធានធម្មជាតិប្រទេសកម្ពុជា ដើម្បីថតរូប សម្រាប់ធ្វើការផ្សព្វផ្សាយភ្ជាប់ជាមួយផលិតផល STEFANO RICCI ដែល Brand ល្បីរបស់ពិភពលោក ។

នេះគឺជាការបញ្ជាក់របស់លោក Niccolo Ricci នាយកប្រតិបត្តិ ក្រុមហ៊ុន Stefano កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដែល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ រួមនឹងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ ។

លោក NICCOLÒ RICCI បានជម្រាបជូនថា ក្នុងគម្រោងអន្តរជាតិ លើការផ្សព្វផ្សាយផលិតផល STEFANO RICCI គឺបានធ្វើនៅប្រទេស អេហ្សុីប ប្រទេស អាយលេន ( ICELAND ) កាឡាប៉ាហ្គោ និងប្រទេសម៉ុងហ្គោលី ដែលជាផ្នែកមួយនៃការផ្សព្វផ្សាយ ហើយក្រុមការងាររបស់ STEFANO RICCI ក៏បានមកប្រទេសកម្ពុជា ដើម្បីថតរូបសម្រាប់ការផ្សព្វផ្សាយទៅកាន់អន្តរជាតិ និងពិភពលោក នូវទីតាំងមួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ ។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានសំដែងនូវការអរគុណដល់ លោក អគ្គនាយកក្រុមហ៊ុន STEFANO RICCI ដែលបានចាប់អារម្មណ៍លើប្រទេសកម្ពុជា ហើយបានដឹកនាំក្រុមការងារមកធ្វើការថតរូបដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក ។ ហើយតាមរយៈរូបភាពនៃការតាំងពិព័ណ៌ ផ្សារភ្ជាប់ជាមួយផលិតផល STEFANO RICCI គឺនឹងធ្វើឱ្យពិភពលោក ជាពិសេសអតិថិជនដែលជាអ្នកប្រើប្រាស់ផលិតរបស់ក្រុមហ៊ុន STEFANO RICCI មានការចាប់អារម្មណ៍កាន់តែខ្លាំង ហើយអញ្ជើញមកទស្សនាប្រទេសកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់នៃជាការចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ របស់កម្ពុជាទៅកាន់ពិភពលោកផងដែរ ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner