ប្រធានរដ្ឋឡាវ អញ្ជើញមកដល់កម្ពុជាដើម្បីបំពេញ ទស្សនកិច្ចរយៈពេលពីរថ្ងៃ

ភ្នំពេញ៖ ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិប តេយ្យ ប្រជាមានិតឡាវ និងលោកជំទាវ បានអញ្ជើញមកដល់ កម្ពុជានៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ដើម្បី បំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅ ព្រះរាជាណា ចក្រកម្ពុជារយៈពេល ពីរថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែមេសា ។ដំណើរទស្សនកិច្ចនេះ តបតាម ការអញ្ជើញរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រ កម្ពុជា។

តាមកម្មវិធីដែលបានរៀបចំទុក ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមប្រធានរដ្ឋឡាវ នឹងជួបគាល់សវនាការជាមួយ ព្រះករុណា ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង។ ឯកឧត្តម ប្រធានរដ្ឋ ក៏នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយសម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធាន រដ្ឋសភា និង សម្តេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរ នឹងពិភាក្សាអំពីការលើកកម្ពស់ កិច្ចសហ ប្រតិបត្តិការ ក្នុង ក្របខ័ណ្ឌទ្វេភាគី និងពហុភាគី រួមទាំងបញ្ហាតំបន់ និងអន្តរ ជាតិ ដែលជាផល ប្រយោជន៍រួម។

ឯកឧត្តមប្រធានរដ្ឋឡាវ នឹងអញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណ ក្ខន្ធនៅវិមានឯករាជ្យ និង នៅមណ្ឌបតម្កល់ព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅពេលនេះ នឹងក្លាយជាព្រឹត្តិការណ៍ ដ៏មានសារសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវ ទំនាក់ ទំនងដ៏ល្អប្រសើរ អ្នកជិតខាងល្អ ទំនាក់ទំនងជាបងប្អូន និង សាមគ្គីភាព ព្រមទាំងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុង ជ្រោយ និងយូរអង្វែង ដើម្បីវិបុលភាពរួមនៃ ប្រទេសទាំងពីរ៕
ដោយ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner