អភិបាលខេត្តស្វាយរៀងណែនាំអាជ្ញាធក្រុងស្រុកត្រូវពិនិត្យតាមដានរាល់ការចាក់បំពេញអាចម៍ដីនៅទីតាំងនានា

អត្ថបទដោយ៖
នុត នាង

ស្វាយរៀង៖ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មេសា និងទិសដៅការងារខែឧសភារបស់រដ្ឋបាលខេត្តនាព្រឹក ថ្ងៃទី២៣ ខែមេសាឆ្នាំ ២០២៤ ឯកឧត្តម ប៉េង  ពោធិ៍សា  អភិបាលខេត្តស្វាយរៀង បានណែនាំដល់អាជ្ញាធក្រុង ស្រុក ត្រូវពិនិត្យតាមដាន រាល់ការចាក់បំពេញអាចម៍ដីនៅទីតាំង នានា នៅក្នុងមូលដ្ឋានរបស់ខ្លួនដែលមានអាជីវកម្មធំៗដែលត្រូវមានច្បាប់អនុញ្ញាតមុននឹងជីកឬ ដឹកជញ្ជូន ។ទន្ទឹមនោះត្រូវពិ និត្យទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាស់ដូចជា ដីព្រៃដីបឹងជាដើម។ 

ក្នុងកិច្ចប្រជុំដដែលនេះឯកឧត្តមអភិបាលខេត្ត បានកោត សរសើរ និងអរគុណដល់កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរ ពាក់ ព័ន្ធ ទាំងអស់ដែលខិតខំចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋបានល្អក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ  ក៏ដូចជាការចូលរួមសហការ ជា មួយល្អជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក) ក្រុង ស្រុក ក្នុងការរៀបចំ សង្ក្រាន្ត ឆ្នាំថ្មីនៅ តាម ទីតាំងនានាប្រកបដោយការទាក់ទាញ សប្បាយរីករាយ និងសុខ សុវត្ថិភាព។  

កិច្ចប្រជុំក៏បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួន។ក្នុងនោះដូចជា ករណីអគ្គិភ័យក្នងរដូវរាំងស្ងួតនេះ ,បញ្ហា សុខភាព, ការអនុវត្តភូមិឃុំមានសុវត្ថិភាព,សហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធក្នុងការរៀបចំពិនិត្យធ្វើតេស្តរកសាធាតុញៀននៅតាមរដ្ឋបាលក្រុង  ស្រុក  និងមន្ទីរអង្គភាពនានាក្នុងខេត្ត ជាដើម៕


ដោយ៖នុត នាង

ads banner