ប្រធានរដ្ឋឡាវ លើកទឹកចិត្តឱ្យរដ្ឋសភាកម្ពុជា-ឡាវ ពង្រឹងកិច្ចសហប្រតិបត្តិ ការ បន្ថែមទៀតដើម្បីផលប្រយោជន៍ប្រជាជននិងប្រទេសទំាងពីរ

(ភ្នំពេញ)៖ ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋ ប្រជា ធិបតេយ្យប្រជាមានិតឡាវ បានជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋ សភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចកម្ពុជា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្តែងក្តីរីករាយ និងការស្វាគមន៏យ៉ាងកក់ក្តៅ ចំពោះ ឯកឧត្តម និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សកិច្ចនៅកម្ពុជា។ ដំណើរទស្សនកិច្ចនាពេលនេះពិតជាមានអត្ថន័យ និងជាកម្លាំង ចលករ ដ៏សំខាន់ រួមចំណែកបន្ថែមទៀតដល់ការពង្រឹង និងពង្រីក ចំណង មិត្តភាពជាប្រពៃណី ភាពជាអ្នកជិត ខាងល្អ សាមគ្គីភាពដ៏ស្អិតរមួត និង យូរអង្វែង ជាពិសេសជំរុញបន្ថែមទៀតដល់ការលើកកម្ពស់ កម្រិត ទំនាក់ ទំនងឱ្យទៅ “ភាពជាដៃគូយុទ្ធសាស្រ្ត យូរអង្វែង និងគ្រប់ជ្រុងជ្រោយ” ដែល នឹងនាំមកនូវផលប្រយោជន៌រួមជូនប្រទេស និងប្រជាជនទាំងសងខាង។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចរដ្ឋសភាធិបតី បានរំលឹកឡើងវិញ និងថ្លែង អំណរ គុណដ៏ជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាជនឡាវ ដែលបានទទួលស្វាគមន៍ សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាកម្ពុជា ប្រកបដោយភាពរាក់ទាក់ កក់ក្តៅជាទីបំផុត ក្នុងអំឡុងពេល បំពេញ ទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលសភានៃប្រទេសទាំងបី (កម្ពុជា ឡាវ វៀតណាម-CLV) នៅសាធារណរដ្ឋប្រជាមានិតឡាវ កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានអបអរ សាទរ និងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យដ៏ត្រចះត្រចង់របស់រដ្ឋសភាឡាវ ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលCLVនេះ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏សូមជូនពរដល់ប្រទេសឡាវ ទទួលបាន ជោគជ័យជាបន្តបន្ទាប់ទៀតក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននិងមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា (AIPA) នាចុងឆ្នាំ ២០២៤ នេះ។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចរដ្ឋសភាធិបតី គាំទ្រ និងអបអរសាទរចំពោះ ជោគ ជ័យនាពេលថ្មីៗក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីខែមីនា ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បាន ឯកភាព ចុះកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នាចំនួន ៧ លើវិស័យ
សំខាន់ៗ ក្នុងនោះមាន វិស័យថាមពល ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ សន្តិសុខ ការពារជាតិ និងការបង្រ្កាបការជួញដូរគ្រឿងញៀននិងមនុស្ស ឆ្លងកាត់ព្រំដែន ជាដើម។

ឯកឧត្ដម ថងលុន ស៊ីសុលីត បានសម្តែងក្តីរីករាយជាខ្លំាងដែលបានបំពេញ ទស្សនកិច្ចនៅកម្ពុជានាពេលនេះ និងបានជួបពិភាក្សាការងារជាមួយ សម្តេច រដ្ឋសភាធិបតី ប្រធានរដ្ឋសភា ជាថ្មីម្តងទៀត ដែលជាស្រ្តីដំបូង គេនៅកម្ពុជា ទទួលបានតួនាទីជាថ្នាក់ដឹកនាំរដ្ឋសភាប្រកបដោយសក្កានុពល។ ឯកឧត្ដម ប្រធានរដ្ឋ ក៏បានអបអរសាទរចំពោះវឌ្ឍនភាពរបស់កម្ពុជា នៅលើគ្រប់វិស័យ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋ បានរំលឹកពីចំណងមិត្តភាពនិងកិច្ចសហ ប្រតិ បត្តិការ ជាប្រពៃណីរវាងកម្ពុជានិងឡាវ ដែលមានតំាងពីយូរយារ ណាស់ មកហើយ។ កម្ពុជានិងឡាវជាមិត្ត បងប្អូន និងជាដន្លងនឹងគ្នា ដែលបាន កៀកស្មា ពួតដៃគ្នាតស៊ូដណ្តើមឯករាជ្យជូនប្រទេសជាតិរៀងៗខ្លួន។ទំនាក់ទំនងរវាងកម្ពុជា-ឡាវ គឺជាទ្រព្យដ៏មានតម្លៃនិងមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តម ថងលុន ស៊ីសុលីត បានស្នើជូនសម្តេចប្រធាន រដ្ឋសភា បង្កើនកិច្ច សហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅនិងសកម្មឡើង ជាមួយរដ្ឋសភាឡាវ ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជននិងប្រទេសជាតិទំាងសងខាង និងបានស្នើដល់រដ្ឋសភាកម្ពុជា ចែករំលែកបទពិសោធន៍ ដល់រដ្ឋសភាឡាវ នៅគ្រប់កម្រិត និងគ្រប់ជំនាញ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner