ប្រជាជនបង់ក្លាដែសរាប់ពាន់នាក់ អធិស្ឋានសុំភ្លៀង

ដាក្កា៖ ប្រជាជនបង់ក្លាដែសរាប់ពាន់នាក់ ដែលរងគ្រោះដោយសារតែរលកកម្ដៅធ្ងន់ធ្ងរ បាននាំគ្នាជួបជុំធ្វើអធិស្ឋាន សុំទឹកភ្លៀង កាលពីថ្ងៃពុធ។

ការិយាល័យអាកាសធាតុរបស់ប្រទេសបង់ក្លាដែស បាននិយាយថា សីតុណ្ហភាពបានហក់ឡើងខ្ពស់ លើសពីធម្មតា ចន្លោះ ពី៤ ទៅ៥ អង្សាសេ ដែលមិនធ្លាប់មាន ក្នុងពេល ៣០ឆ្នាំ។

អ្នកថ្វាយបង្គំមូស្លីមបានបួងសួងសុំការធូរស្បើយ ពីកំដៅដ៏ក្តៅគគុក។ អ្នកដឹកនាំកម្មវិធី បានប្រាប់ AFP ថា ការអធិស្ឋានសុំទឹកភ្លៀង គឺជាប្រពៃណីរបស់សាសនា ហើយថា ជីវិតមិនអាចទ្រាំទ្របានទេ ដោយសារតែខ្វះភ្លៀង ខណៈដែលប្រជាជនក្រីក្រកំពុងរងទុក្ខយ៉ាងខ្លាំង។

រលកកំដៅដ៏ខ្លាំងបានបង្ខំចិត្តឲ្យបង់ក្លាដែស បិទសាលារៀន នៅជុំវិញប្រទេស ហើយ
ការស្រាវជ្រាវវិទ្យាសាស្ត្រយ៉ាងទូលំទូលាយ បានរកឃើញថា ការប្រែប្រួលអាកាសធាតុកំពុងបណ្តាលឱ្យមានរលកកំដៅកាន់តែយូរ ញឹកញាប់ និងកាន់តែខ្លាំង យ៉ាងហោចណាស់ មួយសប្តាហ៍ទៀត៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner