អេមីរ៉ាត់អារ៉ាប់រួម ចាយជាង ៥០០លានដុល្លារស្តារការខូចខាតដោយសារទឹកជំនន់

ឌូបៃ៖ ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានប្រកាសនៅថ្ងៃពុធថា ខ្លួននឹងបញ្ចេញថវិកាចំនួន ៥៤៤លានដុល្លារ ដើម្បីជួសជុលផ្ទះរបស់ប្រជាជនរងគ្រោះ និងស្តារហេដ្ឋារចនាសម្ព័ន្ធខូចខាតឡើងវិញ បន្ទាប់ពីភ្លៀងធ្លាក់កាលពីសប្តាហ៍មុន ដែលបង្កជាទឹកជំនន់ធ្ងន់ធ្ងរមិនធ្លាប់មានក្នុងពេល ៧៥ឆ្នាំ។

នាយករដ្ឋមន្ត្រីអេមីរ៉ាត់អារ៉ាប់រូម ព្រះអង្គម្ចាស់ ហ្សេក មហាំម៉ាត់ បាននិយាយថា គណៈរដ្ឋមន្ត្រីមួយក្រុម ត្រូវបានចាត់តាំងឱ្យតាមដានលើឯកសារថវិកានេះ និងទូទាត់សំណងដោយសហការជាមួយអាជ្ញាធរសហព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។

ភ្លៀងធ្លាក់យ៉ាងខ្លាំងត្រឹមតែមួយថ្ងៃប៉ុណ្ណោះកាលពីថ្ងៃទី១៧ខែមេសា បានធ្វើឲ្យប្រទេសហ៊ុព័ទ្ធដោយវាលខ្សាច់មួយនេះខាងបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ទឹកជំនន់បានជន់លិចអាកាសយានដ្ឋានអន្តរជាតិឌូបៃ និងរំខានដល់ជើងហោះហើរឆ្លងកាត់អាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ពិភពលោកមួយនេះផងដែរ។ សាលារៀនបានបិទអស់ជាច្រើនសប្តាហ៍។

ភ្លៀងធ្លាក់គឺជារឿងដ៏កម្រនៅអេមីរ៉ាត់អារ៉ាប់រួម ព្រោះជាប្រទេសនៅឧបទ្វីបអារ៉ាប់ស្ងួតហួតហែង។ មានភ្លៀងតិចតួចប៉ុណ្ណោះនៅអំឡុងពេលរដូវរងា៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner