ក្រសួងយុត្តិធម៌ ដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល ក្នុងដំណាក់កាលទី២

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌នៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៤នេះ បានចេញ សេចក្តីជូនដំណឹងមួយបញ្ជាក់ពី ការផ្តល់សេវាព្រឹត្តិបត្រ ថ្កោលទោសតាម ប្រព័ន្ធ ឌីជីថល ក្នុងគោលបំណងបង្កើនភាពងាយស្រួល និងភាពឆាប់ រហ័ស ដល់សាធារណជន ដែលមានតម្រូវការព្រឹត្តិបត្រថ្កោលទោស។

ក្រសួងយុត្តិធម៌បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា កន្លងមក ក្រសួងយុត្តិធម៌បានដាក់ឱ្យដំណើរការសាកល្បងលើការផ្តល់ សេវាព្រឹត្តិបត្រ ថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី១ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលផ្តល់ ភាពងាយស្រួលដល់សាធារណជនទាំងក្នុងការ ទទួល បានព័ត៌មានគ្រប់ជ្រុងជ្រោយ និងការបំពេញពាក្យស្នើសុំ ព្រឹត្តិបត្រថ្កោល ទោស ពីចម្ងាយ។

ប្រភពដដែលនេះបានបញ្ជាក់បន្ថែមថា”ដើម្បីបង្កើនភាពងាយស្រួល និងភាព ឆាប់រហ័សបន្ថែមទៀតដល់សាធារណជន លើការស្នើសុំព្រឹត្តិបត្រ ថ្កោល ទោស នេះ ក្រសួងយុត្តិធម៌ នឹងដាក់ឱ្យដំណើរការ សេវាព្រឹត្តិបត្រថ្កោល ទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះតទៅ។ការដាក់ឱ្យដំណើរការសេវា ព្រឹត្តិបត្រ ថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ នេះនឹងជួយសម្រួល និងអនុញ្ញាតឱ្យអ្នកស្នើសុំធ្វើការបំពេញពាក្យសុំព្រឹត្តិបត្រថ្កោលទោស ដោយ ភ្ជាប់នូវឯកសារចាំបាច់មួយចំនួនតាម អនឡាញ ព្រមទាំងអាច ទូទាត់ប្រាក់ សេវាតាមប្រព័ន្ធអេឡិចត្រូនិក (E-payment)”។

ក្រសួងបានបន្តឱ្យដឹងថា ៖ទោះបីយ៉ាងណានៅពេលដល់ថ្ងៃកំណត់ទទួលយក ព្រឹត្តិបត្រថ្កោលទោស, សម្រាប់សាធារណជននៅក្នុងប្រទេស ត្រូវអញ្ជើញ មកទទួលដោយផ្ទាល់នៅ នាយកដ្ឋានកិច្ចការថ្កោលទោស នៃក្រសួងយុត្តិធម៌ និងត្រូវភ្ជាប់មកជាមួយនូវឯកសារ ច្បាប់ដើមពាក់ព័ន្ធនានា និង សម្រាប់សាធា រណ ជននៅក្រៅប្រទេស ត្រូវអញ្ជើញមកទទួលដោយផ្ទាល់នៅបណ្តា ស្ថាន ទូត ឬស្ថានកុងស៊ុលកម្ពុជា ឬនៅតាមការិយាល័យប្រៃសណីយ៍ ដែលនៅជិត បំផុត និងត្រូវភ្ជាប់មកជាមួយនូវ ឯកសារច្បាប់ដើម ពាក់ព័ន្ធនានា។

ដើម្បីប្រើប្រាស់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២នេះ តម្រូវឱ្យសាធារណជនទាញយកកម្មវិធីដែលមានឈ្មោះថា “CR-MOJ” ពី APP Store សម្រាប់ប្រព័ន្ធ IOS ឬពី PLAY Store សម្រាប់ប្រព័ន្ធ Android ដោយអនុវត្តតាមការណែនាំនៅក្នុងកម្មវិធីនេះ។

សូមបញ្ជាក់ថា៖ សាធារណជននៅតែអាចអញ្ជើញមកបំពេញបែបបទស្នើសុំ ព្រឹត្តិបត្រថ្កោលទោស ដោយផ្ទាល់នៅ នាយកដ្ឋានកិច្ចការថ្កោលទោស នៃក្រសួងយុត្តិធម៌ ដូចបានអនុវត្តកន្លងមកផងដែរ ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner