គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមលើកកម្ពស់ការងារគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរប្រកបដោយចីរភាព

(កំពត)៖ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តកំពតស្នើដល់គ្រប់ ភាគី ពាក់ព័ន្ធ ទាំងវិស័យរដ្ឋ និងឯកជនសូមចូលរួមលើកកម្ពស់ការងារ គ្រប់ គ្រប់ និងអភិវឌ្ឍន៍តំបន់ឆ្នេរឲ្យបានល្អប្រសើរ។

ថ្លែងនៅក្នុងអង្គសិក្ខាសាលាបច្ចេកទេស ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិ ការ រដ្ឋ-ឯកជនលើកការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា នៅសាល ប្រជុំបូកគោ ខេត្តកំពត នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម នី ផល្លី រលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការរង គ.អ.ឆ.ក បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកវិស័យទេសចរណ៍ ជាការងារអាទិភាព ដើម្បីជួយជំរុញ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និង បាន ណែនាំដល់ក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធររាជ ធានីខេត្ត ត្រូវយក ចិត្តទុកដាក់ និងប្រើប្រាស់សត្តានុពលនៅមូលដ្ឋានរបស់ខ្លួន បម្រើឲ្យវិស័យ ទេសចរណ៍។

ឯកឧត្តមបានបន្តថា សម្រាប់ខេត្តកំពត និងខេត្តកែបកន្លងមក ធ្វើបានល្អ សមទ្ធផលទេសចរណ៍លេចឡើងជាបន្តបន្ទាប់គួរឲ្យកត់សំគាល់ ពិសេសនៅតាមតំបន់ឆ្នេរ និងតំបន់មាត់ព្រែក ។

ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត បានមានប្រសាសន៍ថា ខេត្តកំពត ក្រោមការដឹកនាំរបស់ ឯឧត្តមម៉ៅ ធនិន កាន់តែមានភាពទាក់ទាញជាងមុន ក្នុងនោះ ឯកឧត្តមបានរៀបចំសណ្តាប់សំណង់មិនរៀបរយតាមមាត់ព្រែក កែលម្អសោភ័ណភាពក្រុង ការបង្កើតឆ្នេរខ្សាច់កម្សាន្តជាច្រើនកន្លែង និងសួនកម្សាន្តរួបសំណាកសេះសមុទ្រជាដើម។ លោកស្នើដល់ពលរដ្ឋ យុវជនសូមចូលរួមលើកកម្ពសដល់ការងារគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ និងព្រែកឲ្យបានល្អប្រសើរ ប្រកបដោយចីរភាព។

ខេត្តកំពតមានតំបន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទាក់ទាញសរុប ៣៩កន្លែង ហើយរាជរដ្ឋភិបាលបានកំណត់ខេត្តកំពត ជាខេត្តគោលដៅទេសចរណ៍ធម្មជាតិ បេតិកភណ្ឌ និងកសិ-ទេសចរណ៍៕

ដោយ ៖ សិលា សារិន

ads banner