Boeing ផលិតយន្តហោះយឺត ខាតជាង៣៤០លានដុល្លារ

ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Boeing បានរាយការណ៍ពីការខាតបង់ ប្រាក់ចំនួន ៣៤៣លានដុល្លារអាមេរិក ក្នុងត្រីមាសដំបូង នៃឆ្នាំ២០២៤ ដោយសារតែការផលិត និង និងការចែកចាយយន្តហោះ មានភាពយឺតយ៉ាវ។ កំហាតបង់នេះកើតឡើងស្របពេលដែល Boeing ត្រូវបានរិះគន់ធ្ងន់ធ្ងរ ពីបញ្ហាសុវត្ថិភាពយន្តហោះ នាំឲ្យមានឧប្បត្តិហេតុ ផ្ទួនៗ។

ចំណែកប្រាក់ចំណូលរបស់ Boeing ក៏បានបានធ្លាក់ចុះ ៧.៥ ភាគរយផងដែរ មកត្រឹម ១៦.៦ពាន់លានដុល្លារ។

ក្រុមហ៊ុន Boeing បានអះអាងថា ខ្លួនបានកាត់បន្ថយការផលិត សេរី 737 បន្ទាប់ពីយន្តហោះប្រភេទនេះ បានជួបហឧប្បត្តិហេតុ កាលពីដើមខែមករា អំឡុងជើងហោះរបស់ក្រុមហ៊ុន Alaska Airlines ដោយពេលនោះ បន្ទះនៅលើតួយន្តហោះ 737 MAX 9 បានធ្លាក់ ពេលកំពុងហោះហើរ បានពាក់កណ្តាលផ្លូវ។

សវនកម្មរបស់ក្រុមប្រឹក្សា រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បានចង្អុលបង្ហាញពីចំណុចខ្វះខាតនានា នៅក្នុងប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុន Boeing ទាមទារឲ្យដោះស្រាយជាបន្ទាន់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

Boeing reports loss of $343 mn on lower plane deliveries

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner