សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ នៅវិមានសន្តិភាព

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សា និងឆ្លងលើរបៀបវារៈដូចជា ៖

  • សេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីនីតិវិធី និងវិធាន នៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ។
    -សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងអប់រំ យុវជន និងកីឡា ។
    -បញ្ហាផ្សេងៗ ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៦ មេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសឧបត្ថម្ភដល់ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កន្លងទៅនេះ ។
ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ហើយទទួលបានការកោតសរសើរ រួមមាន៖ ខេត្តត្បូងឃ្មុំ ព្រៃវែង កោះកុង ប៉ៃលិន កំពង់ឆ្នាំង និងខេត្តមណ្ឌលគិរី ដោយក្នុង ១ខេត្ត ទទួលថវិកាចំនួន ២០០លានរៀល និងភេសជ្ជៈ ១ពាន់កេស ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ, វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner