យុវជន សិស្ស និស្សិត ជិត ១០០នាក់ ទទួលបានលទ្ធផលល្អ ពីការ សម្ភាសន៍ ការងារ ក្នុងវេទិកាការងាររបស់ NEA

(ភ្នំពេញ)៖ វេទិកាការងារ និងកម្មសិក្សាការងារ ពេញមួយថ្ងៃរបស់ NEA ដែលសហការរៀបចំជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូន នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ ដោយមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ២២៥ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំង១៤។ ជាលទ្ធផល បេក្ខជនចំនួន ៧ នាក់ បានសម្ភាសជាប់ជាស្ថាពរភ្លាមៗ និង បេក្ខជន ៧២នាក់ ផ្សេងទៀត បានសម្ភាសជាប់បឋម ហើយនឹងត្រូវទៅសម្ភាសបន្តជាមួយក្រុមហ៊ុនម្តងទៀតនាពេលឆាប់ៗខាងមុខនេះ។

កញ្ញា ចន្ធី លីមុំ ជានិស្សិតកំពុងសិក្សានៅវិទ្យាស្ថានវ៉ាន់ដា ឆ្នាំទី៣ លើកឡើងថា វេទិកាការងារនេះគឺពិតជាសំខាន់ណាស់សម្រាប់សិស្សនិស្សិត ដែលពុំមានពេលដើរស្វែងរកការងារធ្វើ។ កញ្ញា លីមុំ ពិតជាសូមអរគុណចំពោះ NEA ដែលបានរៀបចំវេទិកាការងារនេះឡើង នឹងសូមជំរុញឱ្យខាង NEA រៀបចំវេទិកាការងារនេះឱ្យបានញឹកញាប់បន្ថែមទៀតផងដែរ។

កញ្ញា វាសនា យ៉ានុត ជានិស្សិតកំពុងសិក្សាជំនាញគណនេយ្យ នៅសាកល វិទ្យាល័យជាតិគ្រប់គ្រង បានរៀបរាបថា វេទិកាការងារនេះ ពិតជាល្អខ្លាំង ណាស់ ព្រោះបានចំណេញទាំងថវិកា និងពេលវេលា ពិសេសអាចបង្កើត ជម្រើសជាច្រើនដល់អ្នកស្វែងរកការងារឱ្យបានជួបជាមួយក្រុមហ៊ុនដែលមកចូលរួមក្នុងវេទិកាការងារនាថ្ងៃនេះផងដែរ។

គួរបញ្ជាក់ថាក្រុមហ៊ុនដែលបានចូលរួមក្នុងវេទិកាការងារ និងកម្មសិក្សា នាថ្ងៃ ទី២៥ មេសាម្សិលមិញរួមមាន៖ធនាគារឯកទេស AEON, ក្រុមហ៊ុន NOVA, ក្រុមហ៊ុន លីហួរ, បុរីឡាយ គង់, មីក្រូហិរញ្ញវត្ថុ ជោគជ័យ, ធនាគារ LOLC, ក្រុមហ៊ុន EMD(F&D) Co,ltd, ក្រុមហ៊ុន MEKONGNET, ក្រុមហ៊ុន FORT Life Assurance, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន គួចម៉េងលី គ្រុប, ក្រុមហ៊ុន SNKRP, និងក្រុមហ៊ុន Forward International Investment។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខ ទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ (Telegram) ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner