៣ខែដើមឆ្នាំ ព្រលានយន្តហោះ Heathrow របស់អង់គ្លេស ទទួលបានអ្នកដំណើរជាង ១៨លាននាក់

ឡុងដ៍៖ Heathrow របស់ចក្រភពអង់គ្លេស ដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ២០២៤នេះ ទទួលបានអ្នកដំណើរសរុបចំនួន ១៨.៥លាននាក់។

អាកាសយានដ្ឋាន Heathrow របស់ចក្រភពអង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កំណើនអ្នកដំណើរក្នុងពេល៣ខែនេះ បានឆ្លុះបញ្ចាំងពីដំណើរការដ៏រឹងមាំរបស់យើង ហើយយើងរំពឹងថា សម្រាប់ឆ្នាំ២០២៤នេះ Heathrow ទទួលបានអ្នកដំណើររហូតដល់ ៨២.៤លាននាក់។

បើតាមសេចក្តីថ្លែងការណ៍ដដែល Heathrow មានផែនការពង្រឹងប្រតិបត្តិការអោយកាន់តែរឹងមាំបន្ថែម ដើម្បីរក្សាអាកាសយានដ្ឋានឱ្យដំណើរការដោយរលូន បន្ទាប់ពីព្រលានយន្តហោះដ៏ល្បីរបស់ចក្រភពអង់គ្លេសមួយនេះ ទទួលបានអ្នកដំណើរចំនួន ៧៩.២លាននាក់៕

ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner