ត្រឹម៣ខែ ក្រុមហ៊ុនប្រេងន័រវេស Equinor ចំណេញជិត ៣ពាន់លានដុល្លារ

អូស្លូ៖ ក្រុមហ៊ុនថាមពលន័រវេស Equinor បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ប្រាក់ចំណេញក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤ មានចំនួន ២.៦៧ពាន់លានដុល្លារ ធ្លាក់ចុះ ៤៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន មានចំនួន ៤.៩៦ពាន់លានដុល្លារ ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមហ៊ុនថាមពលន័រវេស Equinor បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួន បានធ្លាក់ចុះខ្លាំង ដោយសារតម្លៃឧស្ម័នបន្តធ្លាក់ចុះ។ តួយ៉ាង ការថយចុះនេះ ក៏បានធ្វើឱ្យប្រាក់ចំណេញសុទ្ធរបស់ខ្លួន បានធ្លាក់ចុះ ៥៩ភាគរយ នៅត្រឹម ១១.៩ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។

ការធ្លាក់ចុះនេះទៀតសោត ភាគច្រើនបណ្តាលមកពីការធ្លាក់ចុះតម្លៃឧស្ម័ននៅសហរដ្ឋអាមេរិកចំនួន ៣៨ភាគរយ និងនៅអឺរ៉ុបចំនួន ៥៥ភាគរយ។ ក្រុមហ៊ុនថាមពលន័រវេសនេះ បានបន្ថែមថា ប្រាក់ចំណូលរបស់ខ្លួនក៏បានធ្លាក់ចុះចំនួន ៣៧ភាគរយ នៅត្រឹម ៧.៥៣ពាន់លានដុល្លារ។

គួរបញ្ជាក់ថា ក្រុមហ៊ុនថាមពលកំពូលៗរបស់ពិភពលោក បានមើលឃើញប្រាក់ចំណេញរបស់ពួកគេធ្លាក់ចុះនៅឆ្នាំ២០២៣ ដោយសារតម្លៃប្រេង និងឧស្ម័នធ្លាក់ចុះ បន្ទាប់ពីបានកើនឡើងក្រោយរុស្ស៊ីបើកការលុកលុយប្រឆាំងអ៊ុយក្រែនក្នុងឆ្នាំ២០២២៕

ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner