អេមីរ៉ាត់អារ៉ាប់រួមចាយ ៣៥ពាន់លានដុល្លារ សង់ស្ថានីយអ្នកដំណើរថ្មីធំជាងគេលើពិភពលោក

ឌូបៃ៖ ទីក្រុងឌូបៃបានប្រកាសនៅថ្ងៃអាទិត្យថា ការសាងសង់បានចាប់ផ្តើមនៅស្ថានីយអ្នកដំណើរថ្មីនៅឯអាកាសយានដ្ឋានអន្តរជាតិ Al Maktoum ដែលវានឹងក្លាយជាទីតាំងធំបំផុតរបស់ពិភពលោក ជាមួយនឹងការចំណាយជិត ៣៥ពាន់លានដុល្លារ។

នាយករដ្ឋមន្រ្តីអេមីរ៉ាត់អារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា យើងបានអនុម័តការរចនាស្ថានីយអ្នកដំណើរថ្មីនៅឯអាកាសយានដ្ឋានអន្តរជាតិ Al Maktoum ហើយកំពុងចាប់ផ្តើមសាងសង់អគារនេះ ក្នុងតម្លៃជាង ៣៤.៨៥ពាន់លានដុល្លារ។

ព្រះអង្គម្ចាស់ Sheikh Mohammed បន្ថែមថា ស្ថានីយអ្នកដំណើរថ្មីនេះដែរ នឹងមានទំហំធំបំផុតនៅលើពិភពលោក និងធំជាង ៥ដងនៃព្រលានយន្តហោះអន្តរជាតិឌូបៃបច្ចុប្បន្ន ដែលជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។

ព្រះអង្គម្ចាស់ Sheikh Mohammed បាននិយាយទៀតថា ដំណាក់កាលដំបូងនៃគម្រោងនេះ នឹងរួចរាល់ក្នុងរយៈពេល ១០ឆ្នាំ ជាមួយនឹងសមត្ថភាពផ្ទុកអ្នកដំណើរ ១៥០លាននាក់ក្នុងមួយឆ្នាំ។

ទន្ទឹមគ្នា រដ្ឋាភិបាលអេមីរ៉ាត់អារ៉ាប់រួមក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផងដែរថា នៅពេលដែលដំណើរការពេញលេញ អាកាសយានដ្ឋាននេះនឹងអាចមានសមត្ថភាពផ្ទុកអ្នកដំណើរបានរហូតដល់ ២៦០លាននាក់ក្នុងមួយឆ្នាំ៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner