ផ្ទះជាង ១០ខ្នង នៅក្រុងព្រះវិហារ បានរងការខូចខាតដោយខ្យល់កន្ត្រាក់

ព្រះវិហារ៖ ភ្លៀងមួយមេធំបលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ បានធ្វើឳ្យផ្ទះ១២ខ្នង និងតូបលក់ដូរពីរខ្នង បានរងការរបើកដំបូលខូចខាតធ្ងន់ និងស្រាល ។ជាមួយគ្នានេះដើមឈើជាង១០ដើម បង្គោលភ្លើងសូឡា បានដួលរលំកាត់ផ្លូវ ក្នុងហេតុការណ៍កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់កំពង់ប្រណាក និងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។

អភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន បានឳ្យដឹងថា កាលពីយប់ថ្ងៃទី២៨ ខែមេសាមានភ្លៀងកក់ខែមួយមេធំ លាយឡំជាមួយខ្យល់កន្រ្តាក់ផងបណ្តាលឳ្យ ផ្ទះសម្បែងប្រជាពលរដ្ឋរងការខូចខាតធ្ងន់ និងស្រាលចំនួន១២ខ្នង តូបលក់ដូរពីរ បង្គោលភ្លើងសូឡាមួយដើមនិងដើមឈើ១៧ដើម ដួលរលំនៅសង្កាត់ប៉ាលហាល និងសង្កាត់កំពង់ប្រណាក។ក្រោយហេតុការណ៍កម្លាំងសមត្ថកិច្ច អាជ្ញាធរក្រុងព្រះវិហារនិងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍។ ក្នុងហេតុការណ៍នេះមិនបណ្តាលឳ្យមានគ្រោះថ្នាក់ដល់មនុស្សទេ៕

ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner