៤០ សហគ្រាសត្រៀមប្រកួត គ្នាកែច្នៃ គ្រាប់ ស្វាយ ចន្ទី

ភ្នំពេញ: សហគ្រាសកែច្នៃស្វាយចន្ទីតូចធំចំនួន ៤០ មកពីទូទាំងប្រទេសកម្ពុជារំពឹងថានឹងចូលប្រកួតប្រជែងគ្នាកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីស្វែងរកជើងឯកឆ្នើម ដែលមានសក្តានុពលក្នុងការដណ្តើមយកទីផ្សារជាតិ និងអន្តរជាតិ។
ឯកឧត្តម ឃឹម ហ្វីណង់ អ្នក នាំពាក្យ ក្រសួង កសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទប្រាប់ថា មកដល់ពេលនេះមានសហគ្រាសជាង១០បានចុះឈ្មោះ ហើយសហគ្រាសជាច្រើនទៀតកំពុងសម្រុកដាក់ពាក្យឲ្យបានមុន ថ្ងៃទី៣ខែឧសភា ដែលជាថ្ងៃផុតកំណត់ទទួលពាក្យប្រកួត។
លោកថា នេះជាការប្រកួតលើកដំបូង ដែលលោករំពឹងថា សិប្បកម្មកែច្នៃ នឹង ទទួល បាន បទពិសោធ ពីកម្មវិធី នេះ ជាពិសេសទៅលើបច្ចេកទេស កែច្នៃយុទ្ធសាស្ត្រជែងយកទីផ្សារ និង ការ បន្ថែម រសជាតិក្នុងពេលផលិត។ ការប្រណាំងបច្ចេកទេសកែច្នៃស្វាយចន្ទីជុំទី១នឹងធ្វើឡើងនៅថ្ងៃទី៩ និងទី១០ខែឧសភានៅខេត្តសៀមរាប។  ចំណែកជុំទី ២ រៀបចំនៅ ថ្ងៃទី ២៤ ខែ ឧសភា នៅ រាជធានីភ្នំពេញ ។
ប្រទេសកម្ពុជា មានសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីចំនួន៤២ ក្នុង នោះមានរោង ចក្រធំចំនួន៦ដែល អាច ផលិត បានច្រើន និងនាំចញ បាន ៧ពាន់តោន ទៅ ១ម៉ឺន ៥ ពាន់ តោន ដែលលោក អ៊ួន ស៊ីឡុត ប្រធានសមាគម ស្វាយ ចន្ទី កម្ពុជា ចាត់ទុកថាជាចំនួនតិចតួចនៅឡើយ។ លោកថា កម្ពុជាបច្ចុបន្ន អាច មាន សមត្ថភាព កែច្នៃ គ្រាប់ស្វាយចន្ទី បានតែ១០ភាគរយប៉ុណ្ណោះ ។ បញ្ហាគឺ សហគ្រាសមួយចំនួន ខ្វះធនធានថវិកា និង បច្ចេកទេស កែច្នៃ។
នៅពេលនេះ គ្រាប់ស្វាយចន្ទីឆៅមានតម្លៃប្រហែល៥០០០រៀល ក្នុង មួយគីឡូ ក្រាម និងគ្រាប់ស្វាយចន្ទីដែលកែច្នៃហើយថ្លៃ ៨.៥ ដុល្លាទៅ ១២ ដុល្លារ ក្នុងមួយគីឡូក្រាម។ នេះបើយោងតាម លោក អ៊ួន ស៊ីឡុត ក្នុ ង រយៈពេល ៣ខែ ដើមឆ្នាំ ២០២៤ កម្ពុជា ផលិត គ្រាប់ ស្វាយចន្ទី ឆៅ បាន ជាង៤៧ម៉ឺ៤ ពាន់ តោន គិត ជា ទឹក ប្រាក់ ស្មើ នឹង ៥៤៣ លាន ដុល្លារ។ ចំនួននេះ កើន ប្រមាណ ១៣ភាគរយ៕


 ដោយ: សែន ដាវិត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner