អ៊ុយក្រែនប្រើបញ្ញាសិប្បនិម្មិត (AI) ធ្វើជាអ្នកនាំពាក្យ

គៀវ៖ អ្នកនាំពាក្យជាបញ្ញាសិប្បនិម្មិត ឬ AI របស់ក្រសួងការបរទេស នៃប្រទេសអ៊ុយក្រែន បានបង្ហាញខ្លួន ជាលើកដំបូង កាលពីថ្ងៃពុធ។

ដោយនិយាយ លាយឡំជាមួយនឹងកាយវិកា ដូចមនុស្សពិត និង ស្លៀកពាក់ជាឈុតខ្មៅ អ្នកនាំពាក្យរូបនេះ បានណែនាំខ្លួនឯងថា រូបគេឈ្មោះ Victoria Shi។

ក្រសួងការបរទេសបានឲ្យដឹងថា នេះគឺជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ដែលអ៊ុយក្រែន ប្រើអ្នកនាំពាក្យឌីជីថល ដើម្បីអានសេចក្តីថ្លែងការណ៍របស់ខ្លួន។ ក្រសួងថា នេះគឺជា ការលោតផ្លោះផ្នែកបច្ចេកវិទ្យា ហើយក៏មិនទាន់មានសេវាការទូតក្នុងពិភពលោក ធ្វើបែបនេះ នៅឡើយទេ។ មូលហេតុចម្បង គឺជាការចំណេញពេលវេលា និងធនធាន។ យ៉ាងណាក៏ដោយ
ក្រសួងការបរទេសបានប្រាប់ AFP ថា សេចក្តីថ្លែងការណ៍ ដែលនឹងអានដោយ Shi មិនមែនបង្កើតឡើងដោយ AI ទេ ប៉ុន្តែ គឺជាការសរសេរ និងផ្ទៀងផ្ទាត់ ដោយមនុស្សពិត។

រូបរាង និងសំឡេងរបស់ Shi ត្រូវបានយកគំរូ តាមមនុស្សពិត ដែលជាអ្នកចម្រៀងឈ្មោះ Rosalie Nombre។ នារីបញ្ញាសិប្បនិម្មិត Shi មាន Follower ៥ម៉ឺន៤ពាន់នាក់ នៅលើគណនី Instagram បច្ចុប្បន្ននេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner