ទំនប់ទឹករីងស្ងួត លេចចេញក្រុងបុរាណនៅហ្វីលីពីន

ទីក្រុងបុរាណ មានអាយុកាល ៣០០ឆ្នាំ បានបង្ហាញខ្លួន នៅចំកណ្តាលទំនប់ទឹកដែលរីងស្ងួត Pantabangan ដែលស្ថិតក្នុងខេត្ត Nueva Ecija នៃប្រទេសហ្វីលីពីន។

វិស្វករនៃរដ្ឋបាលធារាសាស្ត្រជាតិហ្វីលីពីន បានប្រាប់ AFP ថា រចនាសម្ព័ន្ធក្នុងក្រុងបុរាណ ដែលផុសឡើង ទាំងនេះ រួមមានទាំងបំណែកព្រះវិហារ, ផ្នូរ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លិចបំផ្លាញផ្សេងៗទៀត ។ ប្រភពបានបន្តថា តំបន់ Pantabangan ត្រូវបានជន់លិច ក្លាយជាអាងស្តុកទឹក ក្នុងទសវត្សរ៍ ឆ្នាំ១៩៧០ ប៉ុន្តែ គ្រោះរាំងស្ងួតធ្ងន់ធ្ងរ បានបណ្តាលឲ្យកម្រិតទឹក របស់ទំនប់ រីងស្ងួតធ្ងន់ធ្ងរ។ ការលេចចេញរូបរាងនៃក្រុងបុរាណបែបនេះ បានទាក់ទាញភ្ញៀវទេសចរ ទៅលេងកម្សាន្ត និងស្វែងយល់ផងដែរ។

ផ្អែកលើទិន្នន័យផ្លូវការ បានបង្ហាញឲ្យថា កម្ពស់ទឹកនៅទំនប់ Pantabangan បានធ្លាក់ចុះ ជិត៥០ម៉ែត្រ នាពេលបច្ចុប្បន្ននេះ ធៀបនឹងកម្ពស់ទឹកធម្មតា។ ដូចទៅនឹងបណ្តាប្រទេស ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ ហ្វីលីពីនបានទទួលរងនូវ កំដៅដ៏ក្តៅ ជាច្រើនសប្តាហ៍មកហើយ ដែលនាំឱ្យសាលារៀននានា ត្រូវផ្អាកថ្នាក់រៀន ប៉ះពាល់ដល់ការសិក្សារបស់សិស្ស ៣៣លាននាក់ ពោលគឺបន្ទាប់ពីសីតុណ្ហភាព បានហក់ឡើងដល់ ៤២ អង្សាសេ៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner