សហភាពសហព័ន្ធយុវជនកម្ពុជាទទួលបានការឧបត្ថម្ភគាំទ្ររយៈពេល៣ឆ្នាំបន្តទៀតពី M-150

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ :សហភាពសហព័ន្ធយុវជនកម្ពុជា និងភេសជ្ជៈ ប៉ូវកម្លាំង M-150 បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការឧបត្ថម្ភ គាំទ្រព្រឹត្តការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League សម្រាប់រយៈពេលបីឆ្នាំ ២០២៤ – ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ខៀវ ភារិទ្ធ រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ Soccer League និងលោក សុខ ចេមី នាយកគ្រប់គ្រងក្រុមហ៊ុនអេច អេស ស៊ី ត្រេឌីង ដែលជាក្រុមហ៊ុននាំចូលភេសជ្ជៈប៉ូវកម្លាំងM-150។

ក្នុងឳកាសនេះ លោក សុខ ចេមី បានមានប្រសាសន៍ថា ក្រុមហ៊ុនអេច អេស ស៊ី និង ភេសជ្ជៈប៉ូវកម្លាំង M-150 ពិតជាមានសេចក្តីរីករាយណាស់បានឧបត្ថម្ភដល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់Soccer League លើកទី៧ ជាថ្មីម្តងទៀត ដែលមាន រយៈពេល៣ឆ្នាំ ២០២៤ – ២០២៦ ។សកម្មភាពនេះដើម្បីរួមចំណែកជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជារដ្ឋាភិបាលក្នុងការគាំទ្រវិស័យកីឡានៅប្រទេសកម្ពុជាឳ្យកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់។

ទស្សនៈវិស័យរបស់ក្រុមហ៊ុនអេច អេស ស៊ី និង ភេសជ្ជៈប៉ូវកម្លាំង M-150 គឺនៅតែ បន្តគាំទ្រវិស័យកីឡានៅកម្ពុជា និងចង់ឃើញប្រជាជនខ្មែរ គ្រប់រូបចូលរួមលេងកីឡា។ កីឡាអ្វីក៏ដោយឳ្យតែចូលចិត្ត ដើម្បីទទួលបានសុខភាពល្អ បង្កើនចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងធ្វើឲ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន និងអំពើ អបាយមុខផ្សេងៗ។
ឯកឧត្តម ខៀវ ភារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ Soccer League បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនអេច អេស ស៊ី និងភេសជ្ជៈប៉ូវកម្លាំងM-150 ដែលតែងតែចូលរួមឧបត្ថម្ភក្នុងព្រឹត្តិការណ៍កីឡានានា នាពេលកន្លងមក ទាំងព្រឹត្តិការណ៍ប្រកួតបាល់ពានរង្វាន់ Soccer Leagueលើកទី៦ឆ្នាំ២០២៣ និងបន្តគាំទ្ររយៈពេល៣ឆ្នាំ ២០២៤ – ២០២៦ បន្ថែមទៀត ដែលការចូលរួមយ៉ាងសកម្មនេះពិតជាមានសារសំខាន់ណាស់ក្នុងការជួយអោយការរៀបចំព្រឹត្តិការប្រកួតបាល់ពានរង្វាន់ Soccer League ដំណើរការរបានលូន និងជោគជ័យតាមការគ្រោងទុក ក៏ដូចជាសក្ខីភាពបង្ហាញពីគោលជំហរយ៉ាងមុតមាំរបស់ក្រុមហ៊ុន អេច អេស ស៊ី និងM-150 ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូជាសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជាអោយកាន់តែរឹងមាំ រីកចម្រើន និងស្មើមុខ ស្មើមាត់នៅលើឆាកអន្តរជាតិ។
សូមជម្រាបថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Soccer League លើកទី៧នេះនឹងចាប់ផ្តើមបើកជាផ្លូវការនៅ ខែមិថុនា រហូតដល់ខែកក្កដា ឆ្នាំ២០២៤ ដោយមានក្រុមបាល់ទាត់សរុបចំនួន ៦១ ក្រុមចូលរួម ក្នុងនោះ ក្រុមបាល់ ទាត់នារីមានចំនួន១៣ក្រុម៕រូបភាព ជីម ភារ៉ា អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner