អារ៉ាប់រួម៖ អបអរសាទរកីឡាករជម្រើសជាតិជឺជិតស៊ូកម្ពុជា គង់ម៉ូណា មិថុរ៉ា ដែលដណ្តើមបានមេដាយសំរឹទ្ធបីគ្រឿង

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ: អារ៉ាប់រួមបានអបអរសាទរ កីឡាករជម្រើសជាតិជឺជិតស៊ូកម្ពុជា គង់ម៉ូណា មិថុរ៉ា ដែលជាអត្តពលិកក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយសំរឹទ្ធបីគ្រឿង លើប្រភេទវិញ្ញាសាសម្តែងគូបុរស ពីការប្រកួតកីឡាជឺជិតស៊ូជ្រើសរើសជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៤ (2024 JuJitsu Asian Championship) នៅទីក្រុង Abu Dhabi ប្រទេសរ៉ាប់រួម។
សូមជម្រាបជូនថា កីឡាករ កីឡាការិនីជម្រើសជាតិជឺជិតស៊ូកម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធសរុបចំនួន ០៥គ្រឿង ពីព្រឹត្តិការណ៍នេះ៖
១. កីឡាករ ទូច ពីរកក្កដា និង គង់ម៉ូណា មិថុរ៉ា វិញ្ញាសា ADULTS JU-JITSU DUO MEN
២. កីឡាករ ទូច ពីរកក្កដា និង គង់ម៉ូណា មិថុរ៉ា វិញ្ញាសា ADULTS JU-JITSU DUO OPEN
៣. កីឡាករ ទូច ពីរកក្កដា និងកីឡាការិនី ហេង ស៊ីវហ៊ាង វិញ្ញាសា ADULTS JU-JITSU SHOW MIXED
៤. កីឡាករ ទូច ពីរកក្កដា និង គង់ម៉ូណា មិថុរ៉ា វិញ្ញាសា ADULTS JU-JITSU SHOW OPEN
៥. កីឡាការិនី ទឹន សុវណ្ណ បួរកែវ និង ហេង ស៊ីវហ៊ាង វិញ្ញាសា ADULTS JU-JITSU SHOW WOMEN។
ដោយ: ជាវ ចន្ធូរ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner