បួនខែវៀតណាមរកបាន ២ពាន់លានដុល្លារពីការនាំចេញអង្ករ

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានប្រកាសថា ក្នុងពេល ៤ខែដំបូង នៃឆ្នាំ២០២៤ ប្រទេសនេះរកចំណូលបាន ជាង២ពាន់លានដុល្លារអាមេរិក ពីការនាំចេញអង្ករ ទៅក្រៅប្រទេស។

ទីភ្នាក់ងារសារព័ត៌មាន Vnexpress បានផ្សាយថា អង្ករវៀតណាម ចំនួន៣លាន និង២៣ម៉ឺនតោន ត្រូវបាននាំចេញ កើនឡើង ជាង១១ភាគរយ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២៣។ រីឯ តម្លៃវិញ ក្រសួងបញ្ជាក់ថា តម្លៃអង្ករបានកើនជាង២២ភាគរយ ពោលគឺឡើងថ្លៃដល់ ៦០០ដុល្លារអាមេរិក នៅក្នុង១តោន ចាប់តាំងពីដើមឆ្នាំនេះ។
 
ក្រសួងក៏បានឲ្យដឹងថា វៀតណាមដាក់គោលដៅ គ្រោងនឹងនាំចេញអង្ករ ចំនួន៨លានតោន នៅឆ្នាំ២០២៤ ជាមួយនឹងបរិមាណផលិតសរុប មាន៤៣លានតោន ដោយគេអះអាងថា  គ្រប់គ្រាន់ទាំងសម្រាប់ការនាំចេញ និងតម្រូវការក្នុងប្រទេស។
 
បើតាម VNexpress ដដែលបានឲ្យដឹងថា ក្នុងពេលបីខែដំបូង នៃឆ្នាំ២០២៤ ហ្វីលីពីនទិញអង្ករពីវៀតណាម ច្រើនជាងគេ។ បន្ទាប់មក គឺប្រទេសឥណ្ឌូនេស៊ី ហើយប្រទេសដែលទិញច្រើនជាងគេ លំដាប់ទី៣ គឺម៉ាឡេស៊ី៕
 
ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner