ថៃទទួលបានទេសចរបរទេស ១២លាននាក់ ក្នុងពេល ៤ខែ

ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេស ចំនួនជាង១២លាននាក់ ក្នុងរយៈពេល ៤ខែ ដំបូង នៃឆ្នាំ២០២៤។ នេះបើតាមអាជ្ញាធរទេសចរណ៍ថៃ ហៅកាត់ TAT។
 
កាសែតថៃ The Nation បានដកស្រង់ប្រភពពីទីភ្នាក់ងារ TAT បញ្ជាក់ឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនភ្ញៀវទេសចរនេះកើនឡើងជាង ១៤០ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ ជនជាតិចិននាំមុខគេក្នុងចំណោមអ្នកទេសចរទៅប្រទេសដែលមាន ជាង២លាន ៣សែននាក់។ ជនជាតិបន្ទាប់គឺ ម៉ាឡេស៊ី រុស្ស៊ី និងកូរ៉េខាងត្បូង។
 
អាជ្ញាធរទេសចរណ៍ថៃ បានព្យាករណ៍ដែរថា នៅត្រីមាសទី២ នៃឆ្នាំ២០២៤ នឹងមានទេសសចរបរទេស ជាង៨លាននាក់ បន្ថែមទៀត។ ចំនួននេះនឹងបង្កើតប្រាក់ចំណូល សម្រាប់ប្រទេសថៃ ជាង ១០ពាន់លានដុល្លារអាមេរិក។
 
ថៃបានដាក់គោលដៅស្រូបទាញទេសចរបរទេស ប្រមាណ ៤០លាននាក់ ក្នុងឆ្នាំ២០២៤ នេះបើតាមកាសែត Bangkok Post៕
 
ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner