តស់ ចូលរួមទាំងអស់គ្នា ជិះពីភ្នំពេញ សៀមរាប ដើម្បីជួយដល់កុមារ

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ សហព័ន្ធមានកិត្តិយស សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ប្រធានក្លឹប សមាគម រាជធានី ខេត្ត ក្រុងទាំងអស់មេត្តាជ្រាបថា សហព័ន្ធនឹងរៀបចំព្រឹត្តិការណ៍ព្រឹត្តិការណ៍ ជិះកង់ដើម្បីកុមារកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ដោយជិះចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប លើចម្ងាយផ្លូវ៣១០គីឡូម៉ែត្រ។

សហព័ន្ធមានគោលបំណង រៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីកៀរគរជាសម្ភារ និងថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងបំផុសចលនាដល់ ក្រុមកី ឡាករ-កីឡាការិនីជិះកង់ទៅកាន់ខេត្តសៀមរាប។ ផុតកំណត់ ឈប់ ទទួល ពាក្យ ចុះឈ្មោះ នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៥:០០រសៀល។

សេចក្តីដូចបានគោរពជម្រាបដំណឹងនេះ សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ប្រធានក្លឹប សមាគម រាជធានី ខេត្ត ក្រុងទាំងអស់មេត្តាចូលរួមចុះឈ្មោះ ជិះកង់ និងចូលរួមជួយបរិច្ចាគនូវសម្ភារ និងថវិកា ដល់ព្រឹត្តិការណ៍ខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះដោយក្តីរីករាយ។

សូមគោរពថ្លែងអំណរគុណ

សូមទំនាក់ទំនង ការចុះឈ្មោះចូលរួមជិះកង់ តាមរយៈលេខទូរស័ព្ទ និងតេលេក្រាម +85578 418 357, +85586 684 015 ។
សូមទំនាក់ទំនង ការចូលរួមឧបត្ថម្ភ Sponsor តាមរយៈលេខទូរស័ព្ទ និងតេលេក្រាម +85598563556 ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner