ថ្ងៃនេះ! លោក ពូទីន នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតី អាណត្តិទី៥

មូស្គូ៖ លោក វ្ល៉ាឌីមៀ ពូទីន នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី អាណត្តិទី៥ របស់លោក នៅថ្ងៃអង្គារនេះ បន្ទាប់បានឈ្នះការបោះឆ្នោត ភ្លូកទឹកភ្លូកដី កាលពីខែមីនា ឆ្នាំ២០២៤។

បើតាមទីភ្នាក់ងារសារព័ត័មាន RT បានឲ្យដឹងថា ពិធីចូលកាន់តំណែងជាផ្លូវការ នៅប្រព្រឹត្តទៅ នៅរសៀលនេះ។

បើតាមប្រភពព័ត៌មាន លោក ពូទីន បានជួបប្រជុំជាមួយរដ្ឋាភិបាលផុតអាណត្តិ កាលពីថ្ងៃចន្ទ មុនមានរដ្ឋាភិបាលថ្មី។ ភ្នាក់ងារសារព័ត័មាន RT បានចេញផ្សាយថា ក្នុងជំនួបនោះ លោក ពូទីន បាននិយាយថា គូប្រជែងលោកខាងលិច បានព្យាយាមបំផ្លាញ រុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មនានា ប៉ុន្តែទទួលបរាជ័យ ផ្ទុយពីអ្វីដែលពួកគេរំពឹងទុក។

លោក ពូទីន ថែមទាំងបានសង្កត់ធ្ងន់ថា អំពីកំណើនសេដ្ឋកិច្ចរុស្សី ដែលនាំមុខប្រទេសធំៗ នៅសហភាពអឺរ៉ុបព្រមទាំង រដ្ឋរីកចម្រើនទាំង៧ ឬ គេស្គាល់ថា G7 ទៀតផង។ លោក ពូទីន បានអះអាងថា រុស្ស៊ីបន្តដោះស្រាយបញ្ហាបច្ចុប្បន្ន ដោយយកចិត្តទុកដាក់ និងជាប់លាប់ លើរបៀបវារៈនៃការអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌនៃគោលដៅជាតិសំខាន់ៗ។ និងអាទិភាព៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner