សម្តេចនាយករដ្ឋមន្ត្រី ផ្ដល់អនុសាសន៍ ៥ចំណុច ដើម្បីជំរុញការកែទម្រង់លើក កម្ពស់បរិយាកាសធុរកិច្ច ដើម្បីធានាបាននូវប្រសិទ្ធភាព នៃការអនុវត្ត ប្រព័ន្ធ បញ្ជរ តែមួយជាតិ

(ភ្នំពេញ)៖ ក្នុងពិធីប្រកាស ដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ ដើម្បីទំនើបកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ចំនួន ៥ចំណុច ដើម្បីជំរុញ ការដ្ឋានកែទម្រង់លើកកម្ពស់បរិយាកាសធុរកិច្ច និង ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ។

អនុសាសន៍ទាំង ៥ចំណុចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖ ទី១. ក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធ ហើយដែលមិនទាន់ចូលរួមអនុវត្តប្រព័ន្ធ បញ្ហារតែមួយជាតិ ត្រូវជំរុញការចូលរួមអនុវត្តប្រព័ន្ធនេះ ឱ្យបានឆាប់ ចំពោះ ក្រសួងស្ថាប័នដែលបានចូលរួមរួចហើយ ក៏ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារ ឱ្យបានប្រកបដោយ គុណភាព និងប្រសិទ្ធភាពខ្ពស់ ។

ទី២. គណៈកម្មាធិការដឹកនាំ គម្រោងបញ្ជរតែមួយជាតិត្រូវតាមដាន និង វាយតម្លៃការ អនុវត្ត ព្រមទាំងបន្តកែលម្អ និង ពង្រីកមុខងារប្រព័ន្ធ ក៏ដូចជា ពង្រីកការតភ្ជាប់ ទៅ ប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានផ្សេងទៀត ដែលពាក់ព័ន្ធនឹងការធ្វើធុរកិច្ច និង ពាណិជ្ជកម្ម ដើម្បីបន្តឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់ធុរជន ។

ទី៣. សូមវិស័យឯកជន ចូលរួមប្រើប្រាស់ និង ទាញយកអត្ថប្រយោជន៍ឱ្យបានជា អតិបរមា ពីប្រព័ន្ធបញ្ជរតែមួយជាតិនេះ និង ចូលរួមផ្តល់មតិយោបល់ សម្រាប់ការកែលម្អឱ្យកាន់តែប្រសើរ ។

ទី៤. ដើម្បីបន្តចូលរួមដោះស្រាយបញ្ហាប្រឈម របស់វិស័យឯកជន ក្រសួងស្ថាប័ន លើការងារលើកកម្ពស់បរិយាកាសធុរកិច្ច និង ការសម្រួលពាណិជ្ជកម្ម ជាពិសេស ត្រូវ ជំរុញអនុវត្តឱ្យបានជោគជ័យ នូវវិធានការទាំងឡាយ ដែលត្រូវបានដាក់ចេញ នៅក្នុង វេទិការាជ រដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ។

ទី៥.គ្រប់ក្រសួងស្ថាប័នក្រោមការដឹកនាំ និង ការសម្របសម្រួលរបស់ គណៈកម្មាធិការ សេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលត្រូវបន្តខិតខំរៀបចំដាក់បញ្ចូលអនឡាញ នូវ សេវាសំខាន់ ដទៃទៀត ដែលជាសេចក្តីត្រូវការប្រចាំថ្ងៃ សម្រាប់ធុរកិច្ច និង សូមរួមសហការគ្នារៀបចំ ជាក្របខណ្ឌរួមមួយ ដែល សូម្ដេចសូមដាក់ឈ្មោះថា “ប្រព័ន្ធអេកូឡូស៊ីឌីជីថល សម្រាប់ ធុរកិច្ច ដើម្បីជាមូលដ្ឋានឈាន ទៅពង្រីកការដ្ឋានការងារផ្សេងទៀត សំដៅកែលម្អ បរិយា កាសធុរកិច្ចក្នុងប្រទេស និង បង្កើនភាពទាក់ទាញរបស់កម្ពុជាសម្រាប់ការវិនិយោគ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner