ទឹកជំនន់លិចចូលដល់ពហុកីឡដ្ឋានអន្តរជាតិ របស់ប្រេស៊ីល

ប្រាស៊ីលីយ៉ា៖ រូបភាពពីលើអាកាស ដែលត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃអង្គារ បានបង្ហាញពីទិដ្ឋភាព ពហុកីឡដ្ឋានអន្តរជាតិ Beira-Rio ស្ថិតក្នុងទីក្រុង Porto Alegre ប្រទេសប្រេស៊ីល ដែលមានទឹកជំនន់ ជន់លិចចូលទៅដល់ផ្នែកខាងក្នុង នៃពហុកីឡដ្ឋាន។

ពហុកីឡដ្ឋាន Beira-Rio ត្រូវបានគេស្គាល់ថា ជាក្លឹបកីឡាអន្តរជាតិ ដែលត្រូវបានទឹកហូរចូលដល់ទីលាន បម្រើឲ្យការប្រកួតសំខាន់ៗ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ វាយប្រហារភាគខាងត្បូង ប្រទេសប្រេស៊ីល។ ប្រេស៊ីល ត្រូវបានគេដឹងថា ជាប្រទេសល្បីខ្លាំង លើកីឡាបាល់ទាត់ ក្នុងនោះ មានកីឡាករល្បីៗជាច្រើន ដូចជា Neymar ជាដើម។

ទីក្រុង Porto Alegre ដែលមានប្រជាជនរស់នៅ ១លាន៤សែននាក់ និងទីក្រុងដែលលិចទឹកផ្សេងៗទៀត បាននិងកំពុងត្រូវបានផ្តល់ជំនួយមនុស្សធម៌ ខណៈដែលអ្នកព្យាករណ៍បានព្រមានអំពីភ្លៀងធ្លាក់ បន្ថែមទៀត។

គ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតមិនធ្លាប់មាន ដែលបានវាយប្រហាររដ្ឋ Rio Grande do Sul កាលពីសប្តាហ៍មុន បានឆក់យកជីវិតមនុស្ស យ៉ាងតិច៩៥នាក់ និងមនុស្ស ៣៧២ នាក់ត្រូវបានរាយការណ៍ថា បានរងរបួស និង ១៣១ នាក់ នៅតែបាត់ខ្លួន ហើយមនុស្សជាង១៦ម៉ឺននាក់ ត្រូវបានបង្ខំ ឲ្យចាកចេញពីផ្ទះសម្បែង នេះបើយោងតាមកម្លាំងការពារស៊ីវិលដែលគ្រប់គ្រងការសង្គ្រោះគ្រោះមហន្តរាយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner