Amazon បោះទុនថ្មី ៩ពាន់លានដុល្លារនៅសិង្ហបុរី

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Amazon កាលពីថ្ងៃអង្គារ បាននិយាយថា ខ្លួននឹងវិនិយោគ ៩ពាន់លានដុល្លារ នៅប្រទេសសិង្ហបុរី ក្នុងរយៈពេល ៤ឆ្នាំ ដើម្បីពង្រីកសមត្ថភាព Cloud Computing និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI។

ក្រុមហ៊ុន Amazon បាននិយាយថា តួលេខនេះនឹងបង្កើនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ របស់ Amazon Web Services ទ្វេដង នៅក្នុងប្រទេសសិង្ហបុរី ចាប់ពីឆ្នាំ២០២៤នេះ រហូតដល់ឆ្នាំ២០២៨ ហើយការណ៍នេះនឹងជួយបំពេញតម្រូវការអតិថិជនដែលកើនឡើងយ៉ាងលឿនលើសេវាកម្ម Cloud និង និន្នាកា AI ។

តាមរយៈសេចក្តីថ្លែងការណ៍ ស្តីពីការបង្កើនទំហំវិនិយោគថ្មីនេះ ក្រុមហ៊ុន Amazon បានទុកប្រទេសសិង្ហបូរី ជាចំណុចនៃការចាប់ផ្តើមភាពច្នៃប្រឌិត ដ៏គួរឱ្យទាក់ទាញ នៅក្នុងតំបន់។

ក្រុមហ៊ុននេះ កាលពីសប្តាហ៍មុន បាននិយាយថា ប្រាក់ចំណេញ ក្នុងរយៈពេលបីខែដំបូង នៃឆ្នាំ ២០២៤ បានកើនឡើង បីដង ដោយសារតែសេវាកម្ម Cloud, ការផ្សាយពាណិជ្ជកម្ម និងអាជីវកម្មលក់រាយ មានការរីកចម្រើន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner