វៀតណាមត្រូវប៉ាន់ដូង ក្នុងពេលអាកាសធាតុក្តៅខ្លាំង

តម្លៃដូងនៅប្រទេសវៀតណាមបានកើនឡើងបួនដង ក្នុងពេលអាកាសធាតុក្តៅខ្លាំង នាប៉ុន្មានខែមកនេះ ក្នុងនោះ ដូងស្រស់មួយផ្លែ បានកើនតម្លៃដល់ទៅ ជាង៥០សេនដុល្លារ។ នេះបើតាមកាសែត VNexpress។

លោក Nguyen Dinh Tung នាយកប្រតិបត្តិនៃក្រុមហ៊ុននាំចេញផ្លែឈើ Vina T&T បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីសប្តាហ៍មុនថា តម្លៃដូងកើនឡើងយ៉ាងឆាប់រហ័ស ក្នុងនោះ អ្នកលក់បាននិយាយថា ពួកគេលក់បានរាប់ពាន់ដូង ជាប្រចាំថ្ងៃ ហើយអ្នកទិញពិបាករកទិញ ទៀតផង ដោយសារតែការផ្គត់ផ្គង់មិនទាន់តម្រូវការ។ លោកបានបន្ថែមថា ជាមួយនឹងសីតុណ្ហភាពកើនឡើងដល់ ៤០អង្សាសេ តម្រូវការទឹកដូងស្រស់ មានការកើនឡើងច្រើន។

អាជ្ញាធរខេត្ត Ben Tre ស្ថិតក្នុងតំបន់ដីសណ្ដទន្លេមេគង្គ ដែលជាទីតាំងមានផ្លែដាំដូងធំជាងគេមួយ ក្នុងប្រទេសវៀតណាម បានប្រាប់ថា តម្លៃដូងបានឡើងថ្លៃ ស្ទើរតែរាល់ថ្ងៃ ជាហេតុនាំឱ្យកសិករទទួលបានប្រាក់ចំណេញច្រើន។ ក្រុមហ៊ុនលក់រាយ Saigon Co.op បានឃើញតម្រូវការទឹកដូងកើនឡើង ៥០% ចាប់ពីខែមីនាមក។

យ៉ាងណាមិញ កាសែត VNexpress បានចេញផ្សាយថា ដូងវៀតណាមដែលគ្រោងនឹងត្រូវនាំចេញទៅប្រទេសចិន ក្នុងពេលឆាប់ៗនេះ ក៏បានជំរុញឱ្យតម្លៃដូង ឡើងថ្លៃ ផងដែរ។

វៀតណាមធ្លាប់បង្ហាញគម្រោងថា នឹងនាំចេញផ្លែដូងស្រស់ចេញទៅក្រៅប្រទេស ឲ្យបានតម្លៃ ១ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ដោយថា ពឹងខ្លាំងលើទីផ្សាអាមេរិកនិងចិន។ គិតត្រឹមចុងឆ្នាំ២០២៣ ក្រុមហ៊ុនប្រមាណ២០ នៅវៀតណាមបានសហការនាំចេញដូងទៅកាន ៣៥ប្រទេស ឬ តំបន់ នេះបើតាម VNexpress ដដែល៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner