អភិបាលស្រុកស្ទោងផ្តល់បណ្ណសមធម៌ជូនពលរដ្ឋក្រីក្រឃុំបន្ទាយស្ទោង

កំពង់ធំ៖ កាលពីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលមស្រុកស្ទោង និងសហការី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់បណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ជាការសំណេះសំណាលសួរសុខទុក្ខ និងណែនាំដល់រដ្ឋបាលឃុំនិងប្រជាពលរដ្ឋនៅក្នុងឱកាសនោះលោក សាយ គឹមឡម បានណែនាំដល់រដ្ឋបាលឃុំបន្ទាយស្ទោង ត្រូវប្រគល់បណ្ណសមធម៌ ជូនពលរដ្ឋក្រីក្រប្រកបដោយតម្លាភាពនិងបច្ចុប្បន្នភាពបំផុត ។

លោកបានបន្ថែមថាការធ្វើបែបនេះគឺជាការយកចិត្តទុកដាក់និងឆ្លើយតបបានទាន់ពេលវេលា ជាមួយនឹងតម្រូវការជាក់ស្ដែងជាពិសេសការលើកកម្ពស់ជីវភាពគ្រួសារដែលជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច តែងតែគិតគូរពីសុខទុក្ខ សុខុមាលភាពពលរដ្ឋនិងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ដាច់បាយដោយអាជ្ញាធរពុំបានដឹងឬមិនបានយកចិត្តទុកដាក់នោះឡើយ។

សូមជម្រាបថា បណ្ណសមធម៌ដែលប្រគល់ជូនពលរដ្ឋនៅក្នុងឱកាសនេះមានចំនួន ៦៩៧បណ្ណ៕ដោយៈ ប៊ុន រដ្ឋា

ads banner