ក្រសួងព័ត៌មានដាក់សម្ពោធដំណើរការម៉ាស៊ីនផ្សាយថ្មីកម្លាំង ១០គីឡូវ៉ាត់ (10KW) នៅស្ថានីយវិទ្យុជាតិ
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសមភាគីវៀតណាម នាទីស្ដីការក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានចុចប៊ូតុងរួមគ្នាបើកសម្ពោធដំណើរការម៉ាស៊ីនផ្សាយថ្មីកម្លាំង ១០គីឡូវ៉ាត់ (10KW) នៃស្ថានីយវិទ្យុជាតិ FM៩៦MHz ។
ក្រសួងព័ត៌មានឱ្យដឹងថា ៖ ក្នុងការដំណើរការម៉ាស៊ីនផ្សាយថ្មីកម្លាំង ១០គីឡូវ៉ាត់ (10KW) នៃស្ថានីយវិទ្យុជាតិFM៩៦MHzនាពេលនេះ បានបង្ហាញឱ្យឃើញអំពីការគិតគូររបស់ក្រសួងព័ត៌មាន ធ្វើយ៉ាងណាឱ្យស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិកាន់តែមានគុណភាព និងប្រសិទ្ធភាពសម្រាប់បម្រើការផ្សព្វផ្សាយ និងផ្តល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋ ។
គួរបញ្ជាក់ថា ម៉ាស៊ីនផ្សាយថ្មីកម្លាំង ១០គីឡូវ៉ាត់ (10KW) នៃស្ថានីយវិទ្យុជាតិ FM៩៦MHz ជាអំណោយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈវិទ្យុសំឡេងប្រជាជនវៀតណាម(VOV) ផ្ដល់ជូនក្រសួងព័ត៌មាន ៕
ដោយ ៖ ម៉ាដេប៉ូ