តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងនាំយកអំណោយទៅផ្ដល់ជូនកុមារកំព្រា

កំពង់ឆ្នាំង៖លោកជំទាវ កែ ច្ទនមុន្នី តំណាងរាស្ត្រមណ្ឌល​ខេត្ត​កំពង់ឆ្នាំង និងលោកជំទាវឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិ បាល​ខេត្ត​កំពង់ឆ្នាំងនិងមន្រ្តីថ្នាក់ដឹកនាំក្នុងខេត្ត ព្រមទាំងសប្បុ​រ​សជន​កាលពីថ្ងៃទី៨ ខែឧសភាបានអញ្ជើញទៅសាក​សួរសុខ​ទុក្ខ​កុមារ​កំព្រា​នៅក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ក្នុងឱកាសទិវាកាកបាទ​ក្រហម​និងអឌ្ឍចន្ទ​ក្រហម​ពិភព​លោក។

ក្នុងឱកាសនេះលោកជំទាវ កែ ច័ន្ទមុន្នី បានប្រាប់ទៅថ្នាក់​ដឹកនាំ​មណ្ឌលនិងកុមារកំព្រានៅទីនោះថា ក្រោមការដឹក​នាំដោយ​គតិ​បណ្ឌិតនិង​មនុស្សធម៌របស់ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា និងសម្ដេចកតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន តែង​តែគិតគូរជានិច្ចដល់​ក្មួយៗកុមារកំព្រាទាំងអស់នៅក្នុងប្រទេស​ទាំងក្នុងជីវភាពរស់នៅ និងការរៀនសូត្រដើម្បីឱ្យក្មួយៗមាន​អនាគត​ល្អនាថ្ងៃខាងមុខ។

លោកជំទាវ ព្រមទាំងសប្បុរសជននិងក្រុមការងារបានឧ​ប​ត្ថម្ភថវិកាមួយចំនួនដល់កុមារកំព្រាចំនួន ១៨ នាក់ នាយិកា​គ្រប់​គ្រង​មណ្ឌល និងអ្នកដាំស្លបួននាក់។ ជូនថវិកា២០ម៉ឺន​រៀល សម្រាប់ដោះស្រាយម្ហូប​អាហារប្រចាំថ្ងៃនិងឧបត្ថម្ភ​មីចំនួន១០កេះ,ភេសជ្ជៈចំនួន២៣កេះនិងអាហារ​មួយ​​ពេលនៅទីនោះផងដែរ៕
ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner